​សហ​ព័ន្ធ​អាហារ​សមុទ្រ​នៅ​ថៃ​ដំណើរការ​រោងចក្រ​ឡើងវិញ​ ​ព្រោះ​បុគ្គលិក​ឆ្លង​កូ​វី​ដ​១​៩​ ​តិច​ពេក

​សហ​ព័ន្ធ​អាហារ​សមុទ្រ​នៅ​ប្រទេស​ថៃ​ ​ឈ្មោះថា​ ​Thai​ ​Union​ ​បាន​អះអាង​នៅ​ថ្ងៃពុធ​ ​ទី​៦​ ​មករា​ ​២​០​២​១​នេះ​ថា​ ​បណ្តា​រោងចក្រ​របស់​ខ្លួន​បាន​បន្ត​ដំណើរការ​ធម្មតា​វិញ​ ​ក្រោយពេល​បុគ្គលិក​របស់​ខ្លួន​ឆ្លង​កូ​វី​ដ​១​៩​ ​ចំនួន​៦​៩​នាក់​ ​ក្នុងចំណោម​បុគ្គលិក​ច្រើនជាង​២​៣​០​០​០​នាក់​ ​ក្នុង​បណ្តា​រោងចក្រនានា ​ស្ថិតនៅ​ក្រុង​បាងកក​។​

​តាមរយៈ​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ ​ក្រុមហ៊ុន​លក់​ត្រី​ធូ​ណា​លំដាប់​លេខ​១​លើ​ពិភពលោក​មួយ​នេះ​បាន​និយាយ​ថា​ ​ខ្លួន​បាន​ធ្វើ​តេ​ស្ត​បុគ្គលិក​៨​៥​ភាគរយ​ ​ឬ​ ​២​៣​៦​៣​០​នាក់​ ​ក្នុង​ខេត្ត​សា​មុត​ ​សា​ខន​ ​ជា​ខេត្ត​មាន​ផ្សារ​លក់​អាហារ​សមុទ្រ​ផ្ទុះ​ការ​ចម្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ឡើងវិញ​ ​នៅ​ប្រទេស​ថៃ​នោះ​។​ ​ក្រុមហ៊ុន​នេះ​ថា​ ​រោងចក្រ​ទាំងនោះ​នឹង​បន្ត​ប្រតិបត្តិការ​ ​ដោយមាន​ការ​ជួប​ប្រជុំ​មនុស្ស​តិចតួច​ ​ប្រកាន់ខ្ជាប់​អនាម័យ​ដ៏​ខ្ពស់​ ​និង​អនុវត្ត​តាម​វិធាន​សុខាភិបាល​របស់​​​ក្រសួង​។​

​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​T​h​i​rap​h​on​g​ C​h​an​sir​i​ ​បាន​និយាយ​ថា​ ​«​ដោយសារតែ​ចំនួន​បុគ្គលិក​ឆ្លង​តិចតួច​ ​បណ្តា​រោងចក្រ​របស់​ ​Thai​ ​Union​ ​ថ្មីៗ​នេះ​ ​នៅតែ​បន្ត​បើកទ្វារ​ ​រហូតដល់​ធ្វើ​ប្រតិបត្តិការ​ផលិត​»​។​

​Thai​ ​Union​ ​អះអាង​ថា​ ​មិនទាន់​បិទទ្វារ​រោងចក្រ​នៅ​ក្នុង​ខេត្ត​ទេ​ ​ហើយ​អាង​ថា​ ​ការ​បិទ​ខេត្ត​២​ស​ប្តាហ៍​ប៉ះពាល់​ប្រមាណ​២​ភាគរយ​ប៉ុណ្ណោះ​នៃ​ចំណូល​សរុប​របស់​ក្រុមហ៊ុន​៕​ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner