​អនាគត​ប្រមុខ​ការទូត​អាមេរិក​ចេញមុខ​រិះគន់​ ​ជុំវិញ​ការ​ចាប់ខ្លួន​ក្រុមសកម្ម​ជន​ប្រជាធិបតេយ្យ​នៅ​ហុងកុង (មានវីដេអូ)

​អាមេរិក​៖​ ​អនាគត​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​ ​លោក​ ​អាន់​តូ​នី​ ​ប្លី​ន​ខេន​ ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​រិះគន់​អាជ្ញាធរ​ហុងកុង​ ​ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ជាង​៥​០​នាក់​ ​នៅ​ថ្ងៃពុធ​នេះ​ ​ពី​បទ​រំលោភ​បំពានច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ ​នេះ​បើ​តាម​សារពត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​

លោក​ ​អាន់​តូ​នី​ ​ប្លី​ន​ខេន​ ​បាន​បង្ហោះ​សារ​លើ​ ធ្វី​ត​ធើ​ ​ថា​ ​ការ​ចាប់ខ្លួន​ក្រុម​បាតុករ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ​គឺជា​ការ​វាយលុក​ទៅលើ​អ្នក​តស៊ូ​មតិ​ដោយ​ក្លាហាន​ ​ដើម្បី​សិទ្ធិ​ជាស​កល​ ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​និង​លោកស្រី​ ​ហារី​ស​ ​នឹង​គាំទ្រ​ដល់​ប្រជាជន​ហុងកុង​ ​ហើយ​ប្រឆាំង​ទៅ​នឹង​ការ​បង្ក្រាប​របស់​ទីក្រុង​ប៉េកាំង​ ​លើ​លទ្ធិប្រជាធិបតេយ្យ​ ​។​

​ប្រតិកម្ម​របស់​អនាគត​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​រូប​នេះ​ ​បាន​កើតមានឡើង​ក្រោយ​អាជ្ញាធរ​ហុងកុង​បាន​ចាប់ខ្លួន​ក្រុម​បាតុករ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ជាង​៥​០​នាក់​ក្នុង​នោះ​រួម​មាន​សកម្មជន​ប្រជាធិបតេយ្យ​លេចធ្លោ​ ​និង​អតីត​ស​មា​ ជិ​ក​សភា​ ​គឺ​លោក​ ជែ​ម​ ​ធូ​ ​លោក​ ​ឡាម​ ឆឹ​ក​ ​ទីង​ ​និង​លោក​ ​លេស​ស្ទើ ហ៊្សូ​ម​ ​ផង​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner