ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៣​៦​៥​ករណី​ទៀត​ ​ខណៈ​មាន​អ្នកជំងឺ​ម្នាក់ទៀត​ស្លាប់ (មានវីដេអូ)

ថៃ​៖​ ​បុរស​ម្នាក់​ដែល​ដឹក​កម្មករ​ចំណាកស្រុក​ទៅ​ ​និង​មក​ធ្វើការ​បាន​ស្លាប់​ដោយ​ ​សារ​ជំងឺ​ ​Co​v​i​d​-19 ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ថៃ​បាន​កត់ត្រា​អ្នក​ឆ្លង​ថ្មីៗ​ចំនួន​៣​៦​៥​ករណី​បន្ថែម​ទៀត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​

ករណី​ស្លាប់​របស់​បុរស​ខាងលើ​នេះ​ ​បាន​នាំ​អោយ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ប្រទេស​ថៃ​កើន​ឡើង​ដល់​៦​៦​នាក់​ ​ខណៈ​ដែល​តួលេខ​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់​៩​ពាន់​៣​៣​១​ករណី​គិត​ត្រឹម​ថ្ងៃពុធ​ទី​០​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​នេះ​ ​។​ ​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​ ​លោក​វេជ្ជបណ្ឌិត​ ​តា​វី​សិប​ ​វី​សា​នុ​យោធិន​ ​បញ្ជាក់​ថា​ ​អ្នក​ស្លាប់​ចុងក្រោយ​នេះ​ ​គឺជា​បុរស​មាន​វ័យ​៦​៣​ឆ្នាំ​ម្នាក់​ ​ជា​អ្នក​ដឹក​កម្មករ​បរទេស​អោយ​ទៅ​ធ្វើការ​ ​និង​ត្រឡប់ទៅ​កន្លែង​ស្នាក់​នៅ​របស់​ពួកគេ​នៅ​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​។​

លោក​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា​ ​បុរស​នោះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​នេះ​កាលពី​ថ្ងៃ​ទី​២​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​ហើយ​ត្រូវ​បាន​ប្រកាស​ថា​ ​បាន​បាត់បង់ជីវិត​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ ​ដោយសារតែ​បញ្ហា​ជំងឺ​ជាច្រើន​នៅ​ក្នុង​ខ្លួន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner