​ចិន​ចាប់ផ្តើម​រឹត​បន្តឹង​វិធានការ​ទប់​ស្កាត់​ ​Co​v​i​d​-19 ​ជាថ្មី​ ​បន្ទាប់ពី​មានការ​កើន​ឡើង​ខ្លាំង​ករណី​ក្នុង​សហគមន៍ (មានវីដេអូ)

​ចិន​៖​ ​អាជ្ញាធរ​ចិន​អះអាង​ថា​ ​ពួកគេ​បាន​និង​កំពុង​រឹត​បន្តឹង​វិធានការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​វី​រុ​ស​ ​Co​v​i​d​-19 ​ជាថ្មី​ ​ចំ​ពេល​ដែល​ករណី​ឆ្លង​ក្នុង​ប្រទេស​កំពុង​ស្ទុះឡើង​ខ្លាំង​ទៀត​ ​ពិសេស​ករណី​ឆ្លង​ក្បែរ​ទីក្រុង​ប៉េកាំង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​

តំបន់​ភាគ​ខាងជើង​ ​ឈាង​ខាងកើត​ខេត្ត​ហឺ​ប៉ី​ ​ដែល​ឡោម​ព័ន្ធ​ជុំវិញ​ទីក្រុង​ប៉េកាំង​ ​កាលពី​ថ្ងៃ​អង្គា​រ៍​ស​ប្តាហ៍​នេះ​បាន​ប្រកាស​អាសន្ន​បន្ទាន់​ ​បន្ទាប់ពី​​​រក​ឃើញ​ករណី​ឆ្លង​រាតត្បាត​ក្នុង​សហគមន៍​ជាច្រើន​មិនធ្លាប់​មាន​ក្នុង​ពេល​០​៦​ខែ​ចុងក្រោយ​នេះ​ ​។​

ជា​ការ​ឆ្លើយតប​ ​រដ្ឋាភិបាល​ចិន​បាន​សម្រេច​រឹត​បន្តឹង​វិធានការ​គ​ម្លា​ត​សង្គម​ជាថ្មី​ ​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ការ​ធ្វើ​តេ​ស្ត​ទ្រង់ទ្រាយ​ធំ​ ​ការ​បិទ​សាលារៀន​ ​និង​រឹត​បន្តឹង​លើ​អ្នកដំណើរ​មកពី​គ្រប់តំបន់​ហា​និ​ភ័យ​ខ្ពស់​ឆ្លង​ ​Co​v​i​d​-19 ​។​ ​ក្រៅពី​នេះ​ ​អាជ្ញាធរ​ចិន​ក៏​នឹង​ស៊ើប​អង្កេត​តាមដាន​លើ​គ្រប់​ទំនិញ​នាំចូល​ទាំងអស់​ ​ដើម្បី​ប្រាកដ​ថា​ ​មិន​មាន​វី​រុ​ស​ ​Co​v​i​d​-19 ​តោង​មក​ជាប់​ទំនិញ​ទាំងនោះ​ផង​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner