ពលករខ្មែរមកពីប្រទេសថៃ២នាក់ទៀតត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩នៅថ្ងៃនេះ

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៧មករាឆ្នាំ២០២១បានឲ្យដឹងថា នៅថ្ងៃទី៦មករា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន២នាក់។ អ្នកឆ្លងថ្មីទាំង២នាក់នោះ មានបុរសខ្មែរអាយុ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២មករាឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនោះ ផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩។

បុរសរូបនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកអ្នកឆ្លងថ្មីម្នាក់ទៀត ជាបុរសជនជាតិខ្មែរអាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពី ប្រទេសថៃមកដល់ប្រទេសកម្ពុជានៅថ្ងៃសទី៤មករាឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនោះ ផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩។

បុរសរូបនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ កម្ពុជាគិតមកដល់ថ្ងៃទី៧មករាឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៣៨៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣៦២នាក់ និងនៅសល់២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner