អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ពីរខ្នងនៅខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ អគ្គិភ័យមួយបណ្ដាមកពីផ្ទុះសេខ្សែភ្លើងបង្កឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋពីរខ្នងយ៉ាងសន្ធោសន្ធៅត្រូវបានកម្លាំងជំនាញមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ២និង១០នាទីរំលងអធ្រាតឈានចូល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លេីង ក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះខាងលើមានការឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យមានជាអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅរាលដាលដល់ផ្ទះមួយទៀតឆេះអស់ទាំងស្រុងតែម្តង ។

សូមបញ្ជាក់ថា ក្នុងករណីអគ្គិភ័យខាងលើនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៤ គ្រឿងហើយសមត្ថកិច្ចបានពន្លត់បានទាំងស្រុងត្រឹមរយៈពេលប្រហែលកន្លះម៉ោង ហេីយក៏មិនបណ្ដាលឲ្យមនុស្សរងរបួសនោះដែរ ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner