រថយន្តមិនស្គាល់ម៉ាកបើកលឿនទៅកៀរម៉ូតូ បណ្តាលឲ្យដួលហើយកិនពីលើយុវជនម្នាក់បែកក្បាលស្លាប់

ភ្នំពេញ៖ យុវជនម្នាក់ស្លាប់ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវរថយន្តមិនចាំម៉ាក មកពីក្រោយកៀរឲ្យដួលកិនពីលើបែកក្បាលខ្ទិចហើយរថយន្តបង្កបើកគេចបាត់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលា ម៉ោង៣យប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៧ ខែមករាឆ្នាំ២០២១។ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ចំណុចជិតបន្ទាយង៧០ ក្នុងភូមិព្រែព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ក្នុងកាបូបជនរងគ្រោះមាន អត្តសញ្ញាណប័ណ្ណ មួយសន្លឹកមានឈ្មោះ ខឿន ខាវភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិព្រៃខ្មៅ ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយជិះម៉ូតូម៉ាកឌ្រឺមសង់ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ1IE.1696 ជិះតែម្នាក់ឯង។

បេីតាមប្រភពបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ យុវជនម្នាក់ជិះម៉ូតូឌ្រីមសង់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់ តែមានរថយន្តមិនស្គាល់ម៉ាកបើកស្របគ្នាមកពីក្រោយល្បឿនលឿន មកគៀរម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលហើយកិន ត្រឹមចង្កេះមកខាងក្បាលបណ្តាលឲ្យបែកក្បាលខ្ទិចស្លាប់មួយរំពេច។ចំណែករថយន្តបង្កបើកគេច បាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើកំណត់ហេតុរួចប្រគល់សពឲ្យរថយន្តដឹកសព យកទៅដម្កល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំស្រាវជ្រាវរក រថយន្តបង្កបន្តទៀត៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner