អភិបាលខេត្តបួនរូបជួបពិក្សាគ្នា

សាលាខេត្តកំពតបានរៀបចំកិច្ចប្រជុំពិភាក្សាគ្នារវាងអភិបាលខេត្តបួនរូប ដើម្បីកំណត់ព្រំប្រទល់រដ្ឋបាលខេត្តរបស់ខ្លួន ឲ្យបានច្បាស់លាស់ ដើម្បីបម្រើដល់ការងារបោះឆ្នោតឃុំសង្កាត់ខាងមុខ និងពិសេសបង្កលក្ខណៈងាយស្រួលដល់ ប្រជាពលរដ្ឋទទួលយកសេវាសាធារណៈ។

កិច្ចប្រជុំពិភាក្សាអញ្ជើញចូលរួមដោយ អភិបាលខេត្តទាំង៤ មាន អភិបាលខេត្តកំពត តាកែវ កំពង់ស្ពឺ និងអភិបាលខេត្តកែប ព្រមទាំងអាជ្ញាធរស្រុក ជំនាញពាក់ព័ន្ធ  ដើម្បីជួយពន្លឿនការងារកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង៤ ឲ្យបានឆាប់ រហ័សតាមការកំណត់របស់រាជរដ្ឋាភិបាល ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតដែលជាអ្នកដឹកនាំកិច្ចប្រជុំបានបង្ហាញពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដែលរដ្ឋបាលខេត្តកំពតនៅមានបញ្ហា ក្នុងការកំណត់ព្រំប្រទល់រដ្ឋបាលស្រុក, ការគ្រប់គ្រងលើដែនរដ្ឋបាល ដែលបង្កឲ្យ មានផលកំបាកដល់ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ខាងមុខ។

អង្គប្រជុំទាំងមូលបានឯកភាព គ្នាបង្កើតក្រុមការងារបច្ចេកទេសអន្តរខេត្ត នៃខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប ដើម្បីចុះកំណត់ព្រំប្រទល់ រដ្ឋបាលរួមគ្នា និងស្រង់យកទិន្ន័យរួមមួយច្បាស់លាស់ ដោយផ្អែកតាមកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្តស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋាន ដោយឯកភាពគ្នាជារួម ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ សង្គម ដូចជាប្រទេសជាតិទាំងមូល។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner