បាតុកម្ម​នៅ​ថៃ​កើតមាន​ជាថ្មី​ ​ទោះ​ក្នុង​ពេល​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វី​ដ​១​៩​ក៏ដោយ​

បើ​ទោះបីជា​ថៃ​កំពុង​ផ្ទុះ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​រលក​ថ្មី​ធ្ងន់ធ្ងរ​ក៏ដោយ​ ​ក្រុម​បាតុករ​បាន​រៀបចំ​គម្រោង​ធ្វើបាតុកម្ម​នៅ​ស្ថា​នី​យ៍​នគរបាល​ ​T​h​un​g​ ​Ma​ham​e​k ​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​មេដឹកនាំ​របស់​ខ្លូ​ន​១​៣​នាក់​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់​ ​ទាក់ទង​នឹង​ញត្តិ​ប្រគល់​ជូន​ស្ថានទូត​អាល្លឺម៉ង់​ ​ដើម្បី​ស៊ើប​អង្កេត​លើ​ព្រះមហាក្សត្រ​ថៃ​ ​ថា​តើ​ព្រះអង្គ​បាន​ដឹកនាំ​ប្រទេស​ថៃ​ពី​ប្រទេស​អាល្លឺម៉ង់​ឬ​យ៉ាងណា​។

​ក្រុម​បាតុករ​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ ​កាល​ពីម្សិលមិញ​ថា​ ​ថ្ងៃ​ទី​៧​ ​មករា​ ​នេះ​មេដឹកនាំ​ទាំង​១​៣​នាក់​នេះ​នឹង​ជួបតតាំង​ជាមួយ​ព្រះរាជអាជ្ញា​ ​នៅ​ស្ថា​នី​យ៍​នគរបាល​។​ ​ដូច្នេះ​ពួកគេ​នឹង​រៀបចំ​ការ​ប្រមូលផ្តុំ​គ្នា​ ​នៅ​ពេល​នោះ​ ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​មេដឹកនាំ​ទាំងនោះ​។​

​មេដឹកនាំ​បាតុករ​ទាំង​១​៣​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំពាន​លើ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ថៃ​ ​ដែល​អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​១​៥​ឆ្នាំ​។​

អាជ្ញាធរ​សុខាភិបាល​ថៃ​ ​កាលពី​ថ្ងៃពុធ​ ​ទី​៦​ ​មករា​ ​២​០​២​១​ម្សិលមិញ មានការ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ ​៣​៦​៥​នាក់​ ​ធ្វើ​ឱ្យ​អ្នក​ឆ្លង​ ​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ដល់​ ​៩​​៣​៣​១​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner