ក្រសួងអប់រំប្រកាសពីការបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពីការបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនៅថ្ងៃទី ៨ ខែមករាឆ្នាំ ២០២១នេះបានបញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈនឹងចាប់ផ្តើមអនុវត្ត បវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១១ ស្របតាមខ្លឹមសារលិខិតលេខ ១១០៩.ស ណ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្រសួងអប់រំបានបន្តឱ្យដឹងថាក្នុងដំណើរការ ឆ្នាំសិក្សាថ្មីនេះ ក្រសួងបានជំរុញឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ឱ្យបន្តយកចិត្តទុកដាក់លើការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា តាមរយៈការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOY) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និងគោលការណ៍ប្រតិបត្តិស្តង់ដា(SOP) ស្តីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និង សេវអាហារដ្ឋាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូដ-១៩។
ទាក់ទិនក្នុងរឿងនេះ ក្រសួងបានចេញសេចក្តីណែនាំស្តីពី ការអនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគ សិក្សាសម្រាប់គ្រឹះស្ថានមត្តេយ្យសិក្សា មត្តេយ្យសិក្សាសហគមន៍ គ្រឹះស្ថានបឋមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈសម្រាប់ឆ្នាំសិក្សា២០២០-២០២១ដោយផ្តោតលើការរៀបចំសិស្សក្នុងថ្នាក់ ការបែងចែកកម្មវិធីសិក្សានិងមេរៀនសិក្សានិងការអនុវត្តកម្មវិធីសិក្សាបង្រួញ។
ក្រសួងអប់រំបានបន្តឱ្យដឹងដែរថា ដើម្បីធានាដំណើរការគ្រឹះស្ថានសិក្សាសាធារណៈប្រកបដោយប្រសិទ្ធភាព និងសុវត្ថិ ភាពក្នុងបរិបទកូវ៥.១៩ ព្រមទាំងចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូដ១៩ ក្នុងអំឡុងពេល ការអនុវត្តវិធានការសុវត្ថិភាពសិក្សាក្នុងបវេសនកាលឆ្នាំសិក្សា២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរក្រសួងអប់រំបានអំពាវនាវាឱ្យដល់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សាធារណជន មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ជ្រាបជាព័ត៌មាន និងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕