មុខរបរចិញ្ចឹមទាចល័ត
ការចិញ្ចឹមទាមានច្រើនបែបច្រើនយ៉ាង ដូចជាការចិញ្ចឹមទានៅផ្ទះជាលក្ខណៈគ្រួសារ ចិញ្ចឹមទាតាមបែបកសិដ្ឋាន ដើម្បីយកសាច់ និងយកពង។ ការចិញ្ចឹមទាចល័ត គឺជាការដឹកទាពីភូមិមួយទៅភូមិមួយ ពីស្រុកមួយទៅស្រុកមួយទៀត ឬខេត្តមួយទៅខេត្តមួយទៀត ដើម្បីអោយទាស៊ីស្រូវដែលជ្រុះចោល បន្ទាប់ពីច្រូតកាត់ហើយ។
លោកស្រីឃៀក ហ៊ីម ជាអ្នកចិញ្ចឹមទា រស់នៅភូមិ ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ បានរៀបរាប់ថា មួយរដូវកាលចិញ្ចឹមទាចាប់ពៅ៩ពាន់ទៅ១ម៉ឺនក្បាល ហើយ រយៈពេល៦ទៅ៧ខែទើបអាចទទួលផលបាន ជាពង និងលក់សាច់។ រយៈពេលនេះក្រុមគ្រួសារលោកដឹកទាចល័តពីភូមិមួយទៅភូមិមួយ ពីខេត្តមួយទៅខេត្តមួយទៀត ដើម្បីព្រលែងទា តាមវាលស្រែអោយស៊ីស្រូវដែលជ្រុះបន្ទាប់ពីច្រូតកាត់រួច រួមផ្សំនឹងចំណីទាលាយស្រេចដែលទិញពីផ្សារ។
លោកស្រីឃៀក ហ៊ីម បានរៀបរាប់បន្តថា ការចិញ្ចឹមទាចល័តនេះ មានការលំបាកច្រើន ដូចជាត្រូវចាកចេញពីផ្ទះ៥ទៅ៦ខែទើបបានចូលផ្ទះម្តង, ដឹកទាដាក់វាលស្រែពីភូមិមួយទៅមួយទៀត ត្រូវសុំអាជ្ញាធរនិងម្ចាស់ស្រែដើម្បីបោះទីតាំងដាក់ទា, ទាងាប់ដោយមានជំងឺផ្សេង ល។
លោកស្រីបានរៀបថា ពេលខ្លះម្ចាស់ស្រែមិនអនុញ្ញាតិអោយពួកគាត់ព្រលែងទាលើស្រែពួកគេទេ, កន្លែងខ្លះត្រូវបង់លុយក៏មាន, ពេលខ្លះទាងាប់ច្រើនព្រោះតែមិនធន់នឹងអាកាសធាតុ និងសត្វខាំផ្សេងៗ។
រយៈពេល៦ទៅ៧ខែ លោកស្រីអាចប្រមូលពីការលក់ពងទា និងទា តាមរយៈការកម្មង់ទិញពីឈ្មួញកណ្តាលមកទិញផ្ទាល់ក្នុងតម្លៃបោះដុំទៅតាមទីផ្សារជាក់ស្តែង៕