ប្រជាពលរដ្ឋជាង២០០គ្រួសារ នៅស្រុក សៀមប៉ាង បានស្ម័គ្រចិត្តឲ្យអាជ្ញាធរ ធ្វើ ការអភិវឌ្ឍន៍ទីប្រជុំជនស្រុក ឲ្យមាន សោភ័ណ្ឌភាព

អត្ថបទដោយ៖
ជា សេឌី

ប្រជាពលរដ្ឋជាង២០០គ្រួសារ កំពុងរស់នៅតាមជួរមាត់ទន្លេក្នុងស្រុកសៀមប៉ាង បានស្ម័គ្រចិត្ តចាកចេញពីតំបន់នោះបន្តបន្ទាប់គ្នា ដើម្បីបើកផ្លូវឲ្យអាជ្ញាធរធ្វើការ អភិវឌ្ឍន៍ទីរួមស្រុក ឲ្យមានសោភ័ណ្ឌភាពស្អាតគួរជាទីទាក់ទាញ ។

ក្នុងសកម្មភាពរុះរើរ និងដឹកជញ្ចូនសម្ភារៈផ្ទះសម្បែងចាកចេញពីជួរមាត់ទន្លេសេកុង ក្នុងទីរួមស្រុក សៀមប៉ាងនាពេលថ្មីៗនេះ ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ក្រោយទទួលបានសំណូមពរពីអាជ្ញា ធរស្រុករួចមកប្រជាពលរដ្ឋយើងមួយចំនួនបាននាំគ្នារុះរើរផ្ទះសម្បែងចាកចេញពីតំបន់ជួរមាត់ទន្លរសេកុងនេះ ព្រោះនៅខែវស្សាម្តងៗទឹក ទន្លេឡើងមកខ្លាំងនិងហូរច្រោះបាក់ដីបង្ករ ឲ្យកើតមានហា នីភ័យ និងរងផលប៉ះពាល់ដល់ផ្ទះសម្បែងថែមទៀត ។ ពួកគាត់គាំទ្រនូវគោលការណ៍របស់អាជ្ញាធរស្រុក ដែលចង់បានតំបន់ជួរមាត់ទន្លេនេះ ធ្វើការអភិវឌ្ឍន៍ ព្រោះបើនាំគ្នាបង្ខំរស់នៅតទៅទៀតក៍គ្មានសុវត្ថិភាពដែរ ដោយសារដីច្រាំងទន្លេចេះតែបាក់ទៅបន្តិចម្តងៗ និងបង្ករឲ្យខូចដល់ផ្លូវថ្នល់ថែមទៀតផង ។

លោក សំ ប៊ុនធិន អភិបាលរងស្រុកសៀមប៉ាងបានបញ្ជាក់ថា៖ បញ្ហាប្រឈមនេះពិត ជាបង្ករការគ្រោះថ្នាក់  ខ្លាំងណាស់ដល់ប្រជាពលរដ្ឋដែលអាស្រ័យលំ នៅដ្ឋាននៅ តាមជួរមាត់ទន្លេនេះ ។ លោកថាៈនៅពេលដែលប្រជាពលរដ្ឋ និងបងប្អូន អាជីវករព្រមផ្លាស់ប្តូរទីលំនៅហើយនោះ អាជ្ញាធរស្រុក នឹងរៀបចំទីតាំង តាមជួរមាត់ទន្លេសេកុងនេះ ឲ្យប្រែក្លាយទៅជាសួនច្បារ-កន្លែងអង្គុយលំហែរ-កន្លែងហាត់ប្រាណជាដើម ដើម្បីឲ្យមានសោភ័ណ្ឌភាពស្អាត និងលើកមុខមាត់ស្រុកយើងគួរជាទីទាក់ទាញ ។

សូមបញ្ជាក់ថាៈការផ្លាស់ប្តូរទីលំនៅនេះចំពោះប្រជាពលរដ្ឋ និងបងប្អូនអាជីវករដែលមាន លំនៅដ្ឋានតាមជួរមាត់ទន្លេសេកុងនេះ បើក្រុមការងារ  ដោះស្រាយផលប៉ះពាល់បាន ស្រង់បញ្ជីឈ្មោះរួចរាល់ហើយនោះ អាជ្ញាធរស្រុក នឹងផ្តល់ដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារទទួលបានក្បាលដីស្មើនិង២៥ម៉ែត្រ ជម្រៅ៤៥ម៉ែត្រ សម្រាប់សាងសង់លំនៅដ្ឋាន និងមានរៀបចំទីផ្សារឲ្យលក់ដូរត្រឹមត្រូវ ផងដែរ ៕ ម៉ាវិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner