ធនាគារពិភពលោកមើលឃើញថាប្រទេសកម្ពុជាមានកំណើន 4% នៅឆ្នាំ2021

ភ្នំពេញ ៖ ធនាគារពិភពលោកបានព្យាករកំណើន 4%សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានៅឆ្នាំ2021នេះ បន្ទាប់ពីមានការប៉ាន់ស្មានកន្លងមកត្រឹមតែ 2%ប៉ុណ្ណោះ ។

នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលរបស់ខ្លួនដែលចេញផ្សាយនៅទីក្រុងវ៉ាស៊ីនតោនក៏បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងមានកំណើនដល់ 5.2% នៅឆ្នាំក្រោយ ខណៈដែលឆ្នាំ2021នេះមានកំណើនសេដ្ឋកិច្ច 4% ដែលស្របតាមការរំពឹងទុករបស់ធនាគារជាតិនៃកម្ពុជា NBC។

នៅក្នុងសេចក្តីថ្លែងការណ៍មួយធនាគារបានព្រមានថា ការស្ទុះងើបឡើងវិញនៃពិភពលោកនឹង “អាចនឹងត្រូវធ្លាក់ចុះ ដរាបណាអ្នកធ្វើគោលនយោបាយ មិនហ៊ានសម្រេចចិត្ត ទប់ស្កាត់ការរាតត្បាត និងអនុវត្តកំណែទម្រង់លើកកម្ពស់ការវិនិយោគ” ។

លោក David Malpass ប្រធានធនាគារពិភពលោកបានមានប្រសាសន៍ថា អ្នកធ្វើគោនយោបាយ
ប្រឈមនឹងបញ្ហាប្រឈមជាច្រើន នៅក្នុងសុខភាពសាធារណៈ ការគ្រប់គ្រងបំណុលគោលនយោបាយថវិកា ធនាគារកណ្តាល និងកំណែទម្រង់រចនាសម្ព័ន្ធ។

លោក Malpass បានមានប្រសាសន៍ថា “ ដើម្បីជំនះផលប៉ះពាល់នៃជំងឺរាតត្បាត និងទប់ទល់នឹងការវិនិយោគ វាចាំបាច់ត្រូវមានការជំរុញដ៏ធំមួយដើម្បីកែលំអ បរិយាកាសអាជីវកម្ម បង្កើនភាព
បត់បែនទីផ្សារការងារនិងផលិតផលនិងពង្រឹងតម្លាភាពនិងអភិបាលកិច្ច”។

សេចក្តីថ្លែងការណ៍ដដែលបាន ឱ្យដឹងថាការធ្លាក់ចុះដែលបានប៉ាន់ប្រមាណថាមាន 4.3%នៅក្នុងសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំមុន គឺ«ធ្ងន់ធ្ងរបន្តិច»ដូចការព្យាករលើកមុន។ បញ្ហានេះភាគច្រើនកើតឡើងដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចជឿនលឿន និងការងើបឡើងវិញរឹងមាំនៅក្នុងប្រទេសចិន។ ផ្ទុយទៅវិញការរំខានដល់សកម្មភាពនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនភាគច្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍គឺមានសភាពធ្ងន់ធ្ងរជាងការរំពឹងទុកទៅទៀត។

លោក Carmen Reinhart ប្រធានសេដ្ឋវិទូធនាគារពិភពលោកបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីដោះស្រាយភាពទន់ខ្សោយផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសជាច្រើនដោយសារតែការកើនឡើងនៃកំណើននេះធ្វើឱ្យប៉ះពាល់ដល់តុល្យភាពគ្រួសារនិងអាជីវកម្មដែលងាយរងគ្រោះ។
សេដ្ឋកិច្ច និងទីផ្សារកំពុងរីកចម្រើន កំពុងត្រូវបានគេព្យាករថា នឹងកើនឡើង 5%នៅឆ្នាំនេះបន្ទាប់ពីបានធ្លាក់ចុះ 2.6% កាលពីឆ្នាំ2020។ ដោយមិនរាប់បញ្ចូលប្រទេសចិន ដែលជាកន្លែងមានកំណើនត្រូវបានគេមើលឃើញថា កើនឡើងពី 2%ក្នុងឆ្នាំ2020 ដល់ 7.9%នៅឆ្នាំនេះ។ សេដ្ឋកិច្ចទាំងនេះត្រូវបានគេព្យាករថានឹងកើនឡើង 3.4% នៅក្នុងឆ្នាំ2021 បន្ទាប់ពីបានធ្វើការប៉ាន់ប្រមាណ 5%កាលពីឆ្នាំមុន។

កំណើនសេដ្ឋកិច្ចនៅក្នុងទីផ្សារកំពុងរីកចម្រើន និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនត្រូវបានព្យាករថានឹងមានល្បឿនលឿនបំផុតនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលជាកន្លែងមានការពង្រីក 7.4% នៅឆ្នាំនេះ និងដឹកនាំដោយចិន វៀតណាម និងម៉ាឡេស៊ី។ ចំនួនទាំងនោះប្រៀបធៀបនឹង 3.7% នៅអាមេរិកឡាទីន និងតំបន់ការីបៀន 3.3% នៅអឺរ៉ុបអាស៊ីកណ្តាល និងអាស៊ីខាងត្បូង 2.7% នៅអនុតំបន់សាហារ៉ាអាហ្វ្រិក និង 2.1%នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner