Breaking News ៖ នាយករដ្ឋមន្ត្រីសិង្ហបុរីចាក់វ៉ាក់សាំងរបស់ Pfizer ជាលើកដំបូង

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត CNA នៅព្រឹកថ្ងៃសុក្រនេះនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី លោក Lee Hsien Loong ត្រូវបានគេដឹងថាបានទទួលយកវ៉ាក់សាំងជាលើកដំបូងរបស់ក្រុមហ៊ុន Pfizer ហើយ។

លោក Lee បានចាក់វ៉ាក់សាំងនៅឯមន្ទីរពេទ្យ SGH (Singapore General Hospital) ព្រមជាមួយនឹងបុគ្គលិកនៃមន្ទីរពេទ្យ ហើយបន្តចាប់ផ្តើមនៃប្រតិបត្តិការចាក់វ៉ាក់សាំងជាបន្ទាន់ទៅលើក្រុមការងារសេវាសុខាភិបាលនៅទូទាំងប្រទេស។

ចាប់ពីថ្ងៃសុក្រនេះតទៅ នៅតាមវិទ្យាស្ថានសុខាភិបាលមន្ទីរពេទ្យ និងក្លីនិកនានានឹងចាប់ផ្តើមចាក់វ៉ាក់សាំងទៅលើបុគ្គលិករបស់ខ្លួន ដោយក្នុងនោះបុគ្គលិកនៃមន្ទីរពេទ្យ SGH ប្រមាណជា 90 នាក់ក៏នឹងត្រូវបានទទួលការចាក់វ៉ាក់សាំងនៅថ្ងៃដំបូងនេះផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Lee បានមានប្រសាសថា លោកពិតជាមានក្តីរីករាយខ្លាំងណាស់ដែលអាចបានមើលឃើញពីដំណើរការចាក់វ៉ាក់សាំងនៅក្នុងប្រទេសជាពិសេសដំបូងទៅលើក្រុមការងារជួរមុខរបស់ខ្លួន។ លោកបន្តទៀតថា ៖«ខ្ញុំក៏បានទទួលយកវ៉ាក់សាំងជាលើកដំពូងផងដែរនៅក្នុងឧិកាសនេះហើយខ្ញុំបានរងចាំអស់រយៈពេល 30 នាទីក្រោយការចាក់ដើម្បីធានាថា វានឹងមិនមានប្រតិកម្ម»។

លោក Lee ក៏បានបង្ហើបដែរថា ៖ «ខ្ញុំបានទទួលកាតនៃការចាក់វ៉ាក់សាំងរួចរាល់ផងដែរ ដែលបានកំណត់ឲ្យខ្ញុំត្រូវត្រឡប់មកចាក់វ៉ាក់សាំងលើកទី2 ម្តងទៀតនៅក្នុងរយៈពេល 3 សប្តាហ៍ក្រោយ។ ការចាក់វ៉ាក់សាំងមិនមានភាពឈឺចាប់អ្វីឡើយ ប៉ុន្តែវាគឺជារឿងដែលសំខាន់ដែលត្រូវតែធ្វើ និងដោយមានប្រសិទ្ធភាពបំផុត៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner