Samsung កើនប្រាក់ចំណេញសុទ្ធលើសរំពឹងទុកដល់ទៅជាង 8ពាន់លានដុល្លារ

បរទេស៖ គិតត្រឹមថ្ងៃសុក្រទី8 ខែមករានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បុង Samsung បានប្រកាសអំពីតួលេខប្រាក់ចំណេញសុទ្ធរបស់ខ្លួនដែលមានការកើនឡើងរហូតទៅដល់ 25.7 ភាគរយសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងត្រីមាសទី4 កាលពីឆ្នាំ2020 កន្លងទៅនេះ។

ការធ្វើការងារពីផ្ទះដោយសារតែបំរាមរឹតត្បិត និងគម្លាតសង្គមបានធ្វើឲ្យមនុស្សទាំងឡាយនៅលើលោកបានបង្វែរការប្រើប្រាស់បច្ចេកវិទ្យាក្នុងផ្ទះកាន់តែច្រើនដែលនេះគឺជាមូលហេតុដែលបានធ្វើឲ្យកំណើននៃការលក់ឧបករណ៍បច្ចេកវិទ្យាជាពិសេសឈីបរបស់ Samsung មានការផ្ទុះឡើងខ្លាំង។

បន្ទះឈីបសម្រាប់អង្គចង ចាំនិងស្មាតហ្វូនគឺជាផលិតផលដែល Samsung អាចប្រមូលប្រាក់ចំណេញបានច្រើនបំផុតហើយយោងតាមតួលេខជាក់ស្តែងបានបញ្ជាក់ថាចន្លោះពីខែតុលាដល់ខែធ្នូក្រុមហ៊ុនអាចប្រមូលបានប្រាក់ចំណេញសុទ្ធរហូតទៅដល់ 9 ទ្រីលានវ៉ុនឬព្រមាណជា 8.23 ពាន់លានដុល្លារដែលចំនួនកើនឡើងពីតួលេខក្នុងពេលដូចគ្នាកាលពីឆ្នាំមុនដែលមានត្រឹមតែ 7.16 ទ្រីលានវ៉ុន។

ទោះបីជាយ៉ាងណាក្តីតួលេខនេះត្រូវបានគេមើលឃើញថាមានទំហំតិចជាងបន្តិចទៅនឹងតួលេខដែលធ្លាប់ត្រូវបានព្យាករណ៍ដោយក្រុមអ្នកស្រាវជ្រាវមកក្រុមហ៊ុន FnGuideដែលមានទៅដល់ 9.34 ទ្រីលានវ៉ុន ហើយវាតែត្រូវបានដាក់បង្ហាញជាសាធារណៈនៅក្រោយពេល 2 ខែប៉ុណ្ណោះដែលស្ថាបនិកក្រុមហ៊ុនលោក Lee Kun Heeបានទទួលមរណៈភាព។

គួរឲ្យដឹងដែរថាកន្លងមកការព្យាករណ៍ប្រាក់ចំណេញ និងទំហំលក់សរុបប្រមាណជា 61 ទ្រីលានវ៉ុនគឺមានចំនួនតិចជាងតួលេខនៅត្រីមាសទី 3 ប៉ុណ្ណោះដោយសារតែក្រុមហ៊ុនមានការព្រួយបារម្ភខ្លាំងអំពីបញ្ហាកូវីដ ប៉ុន្តែផ្ទុយទៅវិញដោយសារតែបម្រាមពាណិជ្ជកម្មរបស់អាមេរិកទៅលើក្រុមហ៊ុនគូប្រជែងធំបំផុតរបស់ខ្លួនគឺ Huawei បានធ្វើឲ្យតួលេខជាក់ស្តែងទាំងប្រាក់ចំណេញនិងទំហំលក់មានការកើនឡើងខ្លាំងលើសការរំពឹងទុកទៅវិញ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner