នគរបាលប៉ុស្ដិ៍ចាក់អង្រែក្រោម ឆ្មក់បង្ក្រាបល្បែងឡូតូតាមInternet ក្នុងមូលដ្ឋាន នៅឡើយប៉ុស្ដិ៍ស្ទឹងមានជ័យទី២ និងទី៣ មិនទាន់ចុះបង្ក្រាប
ភ្នំពេញ ៖ លោក ស៊ូ សារុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម និងមន្រី្តប៉ុស្តិ៍ បានធ្វើការសហការជាមួយលោក កែវ រតនា ចៅសង្កាត់រងទី២ និង លោកហោ យៀវ មេភូមិទួលរកា ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានចុះបង្ក្រាបទីតាំងល្បែងឡូតូតាមInternet នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៣៥ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ជាលទ្ធផលសមត្ថកិច្ចបានដកហូតសម្ភារ:មួយចំនួនដូចជា:
១-ទូរទស្សន៍ម៉ាកSHARP ចំនួន ០២គ្រឿង
២-កុំព្យូទ័រចំនួន០៣ គ្រឿង
៣-ដុំម៉ាស៊ីន ចំនួន ០២គ្រឿង
គួរបញ្ចាក់ថា នៅមាន២ទីតាំង ដែលមិនទាន់បង្រ្កាប ទី១ , ក្នុងហាងកាហ្វេ ជាប់ផ្លូវបេតុង ទល់មុខផ្សារកុងតឺន័រចាស់ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងទីតាំងទី២ ;-ផ្លូវ82c ភូមិទ្រា៤ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
បច្ចុប្បន្ននេះ ឈ្មួញរកស៊ីសងល្បែងប្រភេទ ឡូតូ កំពុងពង្រីកសាខារាប់សិបកន្លែងក្នុងខណ្ឌមានជ័យដោយបើកដំណើរការយ៉ាងរលូនផ្គើននឹងបទបញ្ជាអគ្គស្នងការនគរបាលជាតិ ដែលកន្លងមកឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានប្រកាសបិទល្បែងប្រភេទ ឃីណូឡូតូ នៅទូរទាំងប្រទេសកម្ពុជា ដោយឡែកឯកឧត្តម ឃួង ស្រេង គណ:អភិបាលរាជធានីភ្នំពេញ ក៏ធ្លាប់បញ្ជាទៅអភិបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ត្រូវតែបង្ក្រាបអោយខានតែបាន បើមានទីតាំងណាបើលេងល្បែងគ្រប់ប្រភេទជាពិសេស ល្បែងភ្នាល់ ឃីណូឡូតូនេះតែម្តង ៕ ដោយ ៖ ជីម ភារ៉ា
![](https://asset.ams.com.kh/central/media/2021/01/photo_2021-01-08_17-38-03-1024x592.jpg)
![](https://asset.ams.com.kh/central/media/2021/01/photo_2021-01-08_17-37-51-1024x767.jpg)
![](https://asset.ams.com.kh/central/media/2021/01/photo_2021-01-08_17-38-07.jpg)
![](https://asset.ams.com.kh/central/media/2021/01/photo_2021-01-08_17-38-09-1024x767.jpg)
![](https://asset.ams.com.kh/central/media/2021/01/photo_2021-01-08_17-38-09-1-1024x767.jpg)
![](https://asset.ams.com.kh/central/media/2021/01/photo_2021-01-08_17-38-11-1024x731.jpg)
![](https://asset.ams.com.kh/central/media/2021/01/photo_2021-01-08_17-38-14.jpg)