ក្រសួងសុខាភិបាលថៃស្នើថវិកាជាង១៥០លានដុល្លារឆ្លើយតបបន្ទាន់ រលកថ្មីកូវីដ១៩
អត្ថបទដោយ៖
លន់ សារ៉ាត
ក្រសួងសុខាភិបាលថៃបានស្នើសុំថវិកា ៤.៦៦ពាន់លានបាត ឬ ជាង១៥០លានដុល្លារអាមេរិក សម្រាប់យកមកប្រើប្រាស់ទប់ទល់នឹងរលកថ្មីនៃជំងឺកូវីដ១៩ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យរងនៃរាជរដ្ឋាភិបាលថៃ Traisuree Taisaranakul ប្រកាស នៅថ្ងៃទី៨ មករា ២០២១នេះ។
លោកស្រីថា ថវិកាដែលត្រូវយកពីកញ្ចប់ថវិកាជាតិនេះនឹងផ្តល់លទ្ធភាពឲ្យក្រសួងឆ្លើយតបបន្ទាន់ លើការផ្ទុះជំងឺទ្រង់ទ្រាយធំឡើងវិញនេះ។
ថវិកាជាង១៥៤លានដុល្លារអាមេរិកទាំងនេះនឹងត្រូវយកទៅទិញសម្ភារៈបរិក្ខាចាំបាច់បន្ថែម ព្រមទាំងយកទៅចំណាយលើក្រុមគ្រូពេទ្យជួរមុខស្ម័គ្រចិត្ត៕ ប្រភពពីបាងកកប៉ុស្តិ៍
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ