សត្វភេនឃ្វីនអាចរស់នៅតែតំបន់មានទឹកកកឬ?

អត្ថបទដោយ៖
AMS OneMinute

ជាទូទៅ គេឃើញសត្វភេនឃ្វីនរស់នៅតែតំបន់មានទឹកកក និងមានព្រិល។ តាមពិតទៅ ពួកវាក៏អាចរស់នៅតាមតំបន់ផ្សេងៗដែរ។ ជាក់ស្ដែង តំបន់ព្រៃនៃប្រទេសញូវហ្សេឡែន គឺជាជម្រកឋានសួគ៌របស់សត្វភេនឃ្វីនចំនួន ៦០.០០០ ក្បាល ព្រោះតំបន់នេះគ្មានការយាយីពីពពួកមំសាសីផ្សេងៗ។

ប៉ុន្ដែ ភក់គឺជាបញ្ហាប្រឈមចម្បង ព្រោះថាស្លាបរបស់វាប្រើសម្រាប់ការពារទឹក និងរក្សាកម្ដៅ ដូច្នេះបើស្លាបប្រឡាក់ភក់ វាអាចបង្កគ្រោះថ្នាក់ដល់ជីវិត។ ហេតុនេះហើយទើបភេនឃ្វីនមានទម្លាប់ងូតទឹកសម្អាតខ្លួន នៅតាមទន្លេ និង លាបរោមរបស់វាជាមួយនឹងក្រមួន ដែលអាចការពារជម្រាបទឹក និងបាក់តេរីជារៀងរាល់ថ្ងៃ។

ប្រភព៖ BBC Earth

ads banner