ឈាបនកិច្ច៖ ការដុតសាកសពជាសាមញ្ញពាក្យសម្រាប់ប្រើជាសាធារណៈ មិនចំពោះបុគ្គលណាម្នាក់ឡើយ

អត្ថបទដោយ៖
AMS OneMinute

បុរាណចារ្យសម័យដើមប្រើពាក្យនេះបានត្រឹមត្រូវណាស់គឺ តាមលំដាប់ជនដែលមានបណ្តាស័ក្តិ ថ្នាក់ខ្ពស់ កណ្ដាល និងតូចទាប ដូចជា៖

១. ថ្វាយព្រះភ្លើង៖ ប្រើសម្រាប់ព្រះបរមសពនៃព្រះមហាក្សត្រ ឬសពសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ។

២. ប្រទានព្រះភ្លើង៖ ប្រើសម្រាប់ការផ្តល់ភ្លើងដល់ព្រះសពនៃព្រះបរមវង្សានុវង្ស ព្រះញាតិ។

៣. រំលាយសព៖ សម្រាប់សពសេនាបតី និង មន្រ្តីទាំងពួង ឬរាស្រ្ដប្រជាដែលជាអ្នក មានកេរ្ដិ៍ឈ្មោះ យសស័ក្តិខ្ពង់ខ្ពស់ក្នុងសង្គម ។

៤. បូជាសព ឬព្រះសព៖ សម្រាប់ព្រះសពបព្វជិត(អ្នកបួស)។

៥. រំលាយរូប ឬធ្វើឈាបនកិច្ច៖ សម្រាប់សពនៃប្រជាជនសមញ្ញ ។

៦. ដុត ឬដុតខ្មោច៖ សម្រាប់ខ្មោចសត្វតិរិច្ឆាន ឬ ជនថោកថយ។

ប្រភព៖ Leak NCee

ads banner