ជាប់ពន្ធនាគារហេីយ..!! ជនសមគំនិតក្នុងអំពើឃាតកម្ម និង ជួញដូរគ្រឿងញៀនដែលដឹកឃាតករ បាញ់សម្លាប់លោក រ៉េត ស៊ីណែត

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យដែលដឹកឃាតករ បាញ់សម្លាប់លោក រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារហេីយ ។

  សូមបញ្ជាក់ថា អំពើបាញ់ប្រហារ នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ 

  ក្នុងនោះលោក គុជ គឹមឡុង បានបន្ថែមថា  ជនសង្ស័យរូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើឃាតកម្ម និង ជួញដូរគ្រឿងញៀន» តែទោះបីយ៉ាងណា ជនដៃដល់ដែលបាញ់សម្លាប់ជនរងគ្រោះសមត្ថកិច្ចពុំទាន់ចាប់ខ្លួនបាននៅឡើយទេ ។ 

  តៃកុងឡាន រូបនេះ ឈ្មោះ កែ ចាន់មាន រស់នៅចំណុចផ្ទះជួលជិតបច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

 យោងតាមចម្លើយយសារភាពបឋមរបស់ឈ្មោះ កែ ចាន់មាន បានអោយដឹងថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយយបើកករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង ។

  ខណៈមកដល់កន្លែងកើតតហេតុ ខ្លួនបានបើកករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ ។ បន្ទាប់មកជនរងគ្រោះ បានបើកករថយន្កកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីអោយអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន មានកំហឹង ហើយយប្រាប់ខ្លួនអោយនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ ។

  ពេលកំពុងចរចារគ្នារឿងគ្រោះថ្នាក់ចរាចណ៍ខាងលើ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើកករថយន្តគេចពីកន្លែងកើតហេតុ តែម្តង ៕  ដោយ  ៖  ប៊ុនធី  និងភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner