​លោក​ ​កុសល​ ​ច័ន្ទ​ស័ក្តិ​វិទូ​ ​និយាយថា ក្រុមហ៊ុនខ្លួនចង់​ក្លាយ​ជា​ផ្នែក​មួយ​ផ្ដល់​ព័ត៌មាន​ពី​ការងារ​ល្អ​ៗ​ ​ប្រាក់ខែ​ខ្ពស់​ដល់​អ្នកមាន​សមត្ថភាព ​ប៉ុន្តែ​ខ្វះ​ព័ត៌មាន​ ​និង​ការ​ត្រៀម​ខ្លួន (Video)

​ភ្នំពេញ​៖​ ​ការងារ​មាន​ប្រាក់ខែ​ខ្ពស់​ជា​អ្វី​ដែល​មនុស្សជា​ច្រើន​ចង់បាន​ ​។​ ​ផ្ទុយពី​លោក​ ​កុសល​ ច័ន្ទ​ស័ក្តិ​វិទូ ​ដែល​លោក​អាច​ទ​ទូល​បាន​ប្រាក់ខែ​ជាង​ពាន់​ដុល្លារ​ ​បែរជា​បោះបង់​ការងារ​ចោល​ដោយ​គ្មាន​សោកស្ដាយ​មក​បង្កើត​ក្រុមហ៊ុន​ខ្លួនឯង​។​ ​រហូត​មានការ​ទទួលស្គាល់​ពី​អ្នកជំនាញ​ធនធានមនុស្ស​ជាច្រើន​។​ ​«​ខ្ញុំ​ចង់​ក្លាយ​ជា​ផ្នែក​មួយ​ផ្ដល់​ព័ត៌មាន​ពី​ការងារ​ល្អ​ៗ​ ​ប្រាក់ខែ​ខ្ពស់​ដល់​អ្នកមាន​សមត្ថភាព​ប៉ុន្តែ​ខ្វះ​ពត៌មាន​ ​និង​ការ​ត្រៀម​ខ្លួន​»​។​ ​នេះ​ជា​ការ​តាំងចិត្ត​របស់​ម្ចាស់ក្រុមហ៊ុន​វ័យក្មេង​រូប​នេះ​ ​។​

​លោក​ ​កុសល​ ​ច័ន្ទ​ស័ក្តិ​វិទូ​ ​ជា​ម្ចាស់ក្រុមហ៊ុន​ ​នទី​ (​NOT​i​ ​H​R ​Solution​s) ​ជំ​នៈ​បង្កើត​ក្រុមហ៊ុន​ដោយខ្លួនឯង​ ​ទោះ​ការ​ចាប់ផ្ដើម​ក្រុមហ៊ុន​មួយ​មិន​មែន​ជា​ការ​ងាយស្រួល​យ៉ាងណាក្ដី​ ​។​ ​លោក​ ​ច័ន្ទ​ស័ក្តិ​វិទូ​ ​ជឿ​ថា ​ក្រុមហ៊ុន​របស់​លោក​នឹង​អាច​សម្រួល​ដល់​ការស្វែងរក​បុគ្គលិក​របស់​ក្រុមហ៊ុន​នីមួយៗ​ ​ជាពិសេស​អាច​ជួយ​បំពេញ​បន្ថែម​ដល់​ ​បុគ្គលិក​មាន​ចំណុច​ខ្វះខាត​ក្នុង​ការស្វែងរក​ការងារ​ល្អ​និង​ ​ប្រាក់ខែ​ខ្ពស់​ ​ក្នុង​សម័យ​ឧស្សាហកម្ម​៤​.​០​នេះ​ ​។​ ​បើ​តាម​ម្ចាស់ក្រុមហ៊ុន​វ័យក្មេង​រូប​នេះ​ ​នទី​ ​ត្រូវ​បាន​ប្រើ​ពេល​ ​១​ឆ្នាំ​ក្នុង​ការ​បង្កើត​ឡើង​។​ ​លោក​ ​ច័ន្ទ​ស័ក្តិ​វិទូ​ ​ក៏បាន​លើកឡើង​ពី​មូលហេតុ​ដែល​បង្កើត​ ​នទី​ ​ដូច្នេះ​ថា​៖​ ​«​ ​ការស្វែងរក​បុគ្គលិក​ ​សាក​សម​សម្រាប់​បម្រើ​រកា​រ​ក្នុង​ក្រុមហ៊ុន​មិនមែន​ជា​រឿង​ ​ងាយស្រួល​នោះ​ទេ​។​ ​ទន្ទឹម​ហ្នឹង​នេះ​ ​សម្រាប់​បុគ្គលិក​មាន​សមត្ថភាព​ ​និង​ចង់បាន​ប្រាក់ខែ​ខ្ពស់​មួយ​ចំនួន​ក៏បាន​បាត់បង់​ឱកាស​នៅ​ពេល​មិនបាន​ត្រៀម​ខ្លួន​ផង​ដែរ ​។​ ​

ដូច្នេះ​ខ្ញុំ​ក៏​បង្កើត​នទី​ ​ឡើង​ក្នុង​គោលបំណង​ស្វែងរក​ធនធាន​សាក​សម​សម្រាប់​ក្រុមហ៊ុន​ ​និង​ ​បង្កើត​ប្រព័ន្ធ​ការ​ដាក់ពាក្យ​ការងារ​មួយ​ដែល​ឲ្យ​បេក្ខជន​អាច​ដឹង​ពី​ចំណុច​ខ្វះខាត​របស់​ពួកគាត់​ ​ដើម្បី​បំពេញ​បន្ថែម​ផង​ដែរ​»​ ​។​ ​ការ​បង្កើត​ក្រុមហ៊ុន​ដែល​មាន​ស្តង់​ដា​ ​និង​ត្រូវ​តម្រូវ​ការ​របស់​អតិថិជន​ ​ធ្វើឲ្យ​យុវជន​ ​វ័យ​២​៨​ ​ឆ្នាំ​រូប​នេះ​ត្រូវ​លៈ​បង់​ការងារ​ជា​ប្រធាន​ផ្នែក​ទី​ផ្សារ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ ​។​ ​ទន្ទឹម​និង​ការ​លៈ​បង់​នេះ​ ​លោក​ក៏​ត្រូវ​ជួប​បញ្ហា​មួយ​ចំនួន​ទៀត​ព្រោះ​ ​នទី​ ​ជា​ក្រុមហ៊ុន​ប្រើ​ប្រព័ន្ធ​ការងារ​ថ្មីស្រឡាង​។​ ​លោក​ ​កុសល​ ​ច័ន្ទ​ស័ក្តិ​វិទូ​ ​ថ្លែង​ដូច្នេះ​ថា​៖​ ​«​ ​នទី​ ​ជួប​បញ្ហា​ធំបំផុត​ ​គឺ​ការ​សរសេរ​កូ​ដ​ ​និង​រូបមន្ត​នានា​ក្នុង​ការ​ប្រើ​ជា​ប្រព័ន្ធ​ ​ប៉ុន្តែ​ដោយសារ​មានការ​តាំងចិត្ត​ ​និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ​ទើប​ ​នទី​បាន​សម្រេច​ប្រព័ន្ធ​ការងារ​មួយ​ដោយ​ស្ថាពរ​ ​និង​សុក្រឹតិ​ភាព​បំផុត​ ​។​

ការ​បង្កើត​ក្រុមហ៊ុន​ដែល​បច្ចេកវិទ្យា​ខ្ពស់​ ​ក្នុង​ដំណាក់កាល​វិបត្តិ​កូ​វី​ដ​-​១​៩​ ​ក៏បាន​ធ្វើឲ្យ​លោក​ ​ច័ន្ទ​ស័ក្តិ​វិទូ​ ​ជួប​បញ្ហា​ហរិ​រ​ញ្ញ​វត្ថុ​ខ្លះ​ៗ​ផង​ដែរ​ ​ប៉ុន្តែ​បញ្ហា​នេះ​មិនបាន​ធ្វើឲ្យ​យុវជន​វ័យក្មេង​រូប​នេះ​បោះបង់​ការ​បង្កើត​ក្រុមហ៊ុន​ ​ទីភ្នាក់ងារ​ធនធានមនុស្ស​ ​ដែល​មាន​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​នេះ​បានទេ​ ​។​ ​ជា​ជោគជ័យ​ ​ការ​ខំ​ប្រឹងប្រែង​រយៈពេល​មួយ​ឆ្នាំ​របស់​សហគ្រិន​រូប​នេះ​ ​បាន​ធ្វើឲ្យ​នទី​ ​លេច​រូបរាង​ឡើង​ ​ជាមួយ​ប្រព័ន្ធ​ការងារ​ដ៏​ទំនើប​ ​ដែល​អាច​ជួយ​សម្រួល​ដល់​ការស្វែងរក​ធនធានមនុស្ស​បម្រើ​រកា​រ​ក្នុង​ក្រុមហ៊ុន​ ​បន្ថែម​ពី​នេះ​ជួយ​ដល់​អ្នក​ស្វែងរក​ការងារ​ដោយមាន​ភាព​ងាយស្រួល​មិន​ស្មុគ​ស្មាញ​ផង​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner