លោក ចូ បៃដិន និយាយថា គណបក្សប្រជាធិបតេយ្យត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបោះឆ្នោតដកលោក ដូណាល់ ត្រាំ ចេញពីតំណែងម្តងទៀត (Video)
អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រនេះថ្លែងថា ដល់ពេលហើយដែលសភាត្រូវសម្រេចចិត្តបោះឆ្នោត ដើម្បីដកតំណែងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាលើកទី២ ខណៈដែលក្រុមអ្នកប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្ត គ្រោងនឹងបង្ហាញការចោទប្រកាន់ពីការប្រព្រឹត្តមិនត្រឹមត្រូវនៅថ្ងៃចន្ទនេះ បន្ទាប់ពីអ្នកគាំទ្រដ៏ឃោរឃៅរបស់លោក ត្រាំ បានចូលអុកឡុកអគារសភា ដែលនេះជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ។
លោក បៃដិន បាននិយាយថា អ្វីដែលមនុស្ស៨១លាននាក់បានក្រោកឈរ ហើយនិយាយថា វាដល់ពេលដែលគាត់ (លោក ត្រាំ) ត្រូវទៅហើយ ។ វិធីលឿនបំផុតដែលនឹងកើតឡើង គឺយើងនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ។ តើមានអ្វីកើតឡើង មុន រឺក្រោយនោះ គឺជាសាលក្រមដែលសភាត្រូវធ្វើ ប៉ុន្តែនេះជាអ្វីដែលខ្ញុំទន្ទឹងរង់ចាំ គឺគាត់ (លោក ត្រាំ) ចាកចេញពីតំណែង ។
ដោយឡែកសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋលោកស្រី Lisa Murkowski នៅថ្ងៃសុក្រនេះ ក៏បានអំពាវនាវអោយលោក ត្រាំ លាលែងពីតំណែងផងដែរ ដោយលោកស្រីបានប្រាប់សារព័ត៌មាន Anchorage Daily News ដូច្នេះថា ខ្ញុំចង់អោយគាត់ (លោក ត្រាំ) ចុះចេញពីតំណែង… ខ្ញុំចង់អោយគាត់ចុះចេញភ្លាមៗ គាត់បានបង្កការបំផ្លិចបំផ្លាញគ្រប់គ្រាន់ហើយ ៕
![](https://asset.ams.com.kh/central/media/sasaa-1024x768.jpg)
![](https://asset.ams.com.kh/central/media/2021/01/USA-ELECTION-TRUMP_070121h.jpg)