Twitter សម្រេចបិទគណនីរបស់លោក ដូណាល់ ត្រាំ ជាអចិន្ត្រៃយ៍ ក្រោមហេតុផលថា អាចមានហានិភ័យនៃការញុះញង់អោយផ្ទុះអំពើហិង្សាបន្ថែមទៀត (Video)
អាមេរិក៖ ក្រុមហ៊ុនបណ្តាញសង្គម Twitter នៅថ្ងៃសុក្រនេះ សម្រេចបិទគណនី Twitter របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាអចិន្ត្រៃយ៍ ក្រោមហេតុផលថា អាចមានហានិភ័យនៃការញុះញង់អោយផ្ទុះអំពើហិង្សាបន្ថែមទៀត ក្រោយមានការអុកឡុកនៅវិមានសភាអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ។
បន្ទាប់ពីការត្រួតពិនិត្យយ៉ាងដិតដល់លើការបង្ហោះសារនាពេលថ្មីៗនេះ ដោយគណនី @realDonaldTrump ហើយនិងខ្លឹមសារទាំងនោះ យើងបានសម្រេចផ្អាកគណនីនេះជាអចិន្រ្តៃយ៍ ដោយសារហានិភ័យនៃការញុះញង់អោយផ្ទុះអំពើហិង្សាបន្ថែមទៀត នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Twitter ។
សូមជម្រាបផងដែរថា នេះគឺជាលើកដំបូងហើយ ដែលក្រុមហ៊ុនបណ្តាញសង្គមដ៏ល្បីរបស់សហរដ្ឋអាមេរិកមួយនេះ បានសម្រេចបិទជាអចិន្ត្រៃយ៍នូវគណនី Twitter របស់ប្រមុខដឹកនាំរដ្ឋ ៕
![](https://asset.ams.com.kh/central/media/2021/01/200720-trump-phone-ap-773-1024x682.jpg)
![](https://asset.ams.com.kh/central/media/2021/01/dcvp1-1024x576.jpg)