មេដឹកនាំក្រុម ហេបូឡា នៅលីបង់បញ្ជាក់ថា ប៊ូតុងនុយក្លេអ៊ែរស្ថិតនៅក្នុងដៃមនុស្សល្ងីល្ងើឆ្កួតដូចលោក ដូណាល់ ត្រាំ (Video)
លីបង់៖ មេដឹកនាំក្រុម ហេបូឡា នៅលីបង់ លោក សាយយ៉េដ ហាសាន់ ណាស្រាឡា នៅថ្ងៃសុក្រនេះនិយាយថា ព្រឹត្តិការណ៍ថ្មីៗនេះនៅសហរដ្ឋអាមេរិកនឹងមានផលវិបាកជាសកល ហើយលោកបានអធិស្ឋានដល់ព្រះការពារពិភពលោករហូតដល់ថ្ងៃទី២០ ខែមករាខាងមុខ នៅពេលដែលលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកជាផ្លូវការ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ។
ប៊ូតុងនុយក្លេអ៊ែរស្ថិតនៅក្នុងដៃរបស់មនុស្សល្ងីល្ងើឆ្កួត ដែលហៅឈ្មោះថា ត្រាំ …ព្រះនឹងការពារពិភពលោកពីអ្វីដែលគាត់អាចធ្វើបាន នេះបើតាមការបញ្ជាក់របស់មេដឹកនាំនៃអង្គការដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ។ លោក ណាស្រាឡា បន្ថែមថា ការអុកឡុកនៅវិមានសភាដោយអ្នកគាំទ្ររបស់លោក ត្រាំ កាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញពីប្រធានាធិបតីត្រៀមសម្លាប់ប្រជាជនរបស់ខ្លួនដើម្បីរក្សាអំណាច ។
លោកបានសង្កត់ធ្ងន់ទៀតថា មនុស្ស០៥នាក់ រួមទាំងមន្រ្តីប៉ូលិសអគារសភា និងស្ត្រីម្នាក់ត្រូវបានបាញ់ដោយប៉ូលិសនោះ បានស្លាប់នៅក្នុងកុបកម្មនៅវិមានកាពីតូល… វាគឺជាឧទាហរណ៍តូចមួយនៃអ្វីដែលលោក ត្រាំ បានប្តេជ្ញាចិត្តក្នុងរយៈពេល០៤ឆ្នាំរបស់លោកនៅក្នុងប្រទេសមួយចំនួនទៀត ៕