អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨៩លាននាក់ ក្នុងនោះស្លាប់ជាង១លាន៩២ម៉ឺននាក់ និងជាសះស្បើយជាង៦៤លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨៩លាន៣៥ម៉ឺន៨ពាន់៩៨៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៩២ម៉ឺន២ពាន់១៥៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៤លាន១ម៉ឺន៥២៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២២លាន៤៥ម៉ឺន៦ពាន់៩០២នាក់ ស្លាប់ចំនួន៣៧ម៉ឺន៨ពាន់១៤៩នាក់ និងជាសះស្បើយចំនួន១៣លាន២៥ម៉ឺន៩ពាន់៩៤៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៤៣ម៉ឺន២ពាន់៥២៦នាក់ ស្លាប់ចំនួន១៥ម៉ឺន៨៣៥នាក់ និងជាសះស្បើយ១០លាន៥ម៉ឺន៦ពាន់៦៥១នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន១ម៉ឺន៥ពាន់៩២០នាក់ ស្លាប់២០ម៉ឺន១ពាន់៥៤២នាក់ និងជាសះស្បើយ៧លាន១១ម៉ឺន៤ពាន់៤៧៤នាក់ ៕
![](https://asset.ams.com.kh/central/media/2021/01/MSF315329.jpg)
![](https://asset.ams.com.kh/central/media/2021/01/ca_0911NID_Brazil_ICU_online-2-1024x576.jpg)