សហគមន៍អេកូទេសចរណ៍កោះសាមសិប
អត្ថបទដោយ៖
AMS OneMinute
សហគមន៍អេកូទេសចរណ៍កោះសាមសិបមានទីតាំងស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ មានចំងាយប្រមាណ៩៥គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។
កោះសាមសិបជាទីឋានដ៏ស្រស់ត្រកាលប្រៀបដូចឋានសួគ៌ក្រោមមេឃ ដែលមានធម្មជាតិដ៏វិសេសគ្របដណ្ដប់ដោយព្រៃឈើ បៃតងខ្ចី មានវាលខ្សាច់ សក្បុស នារដូវប្រាំង។ នៅទីនេះភ្ញៀវទេសចរអាចទស្សនា ព្រៃលិចទឹកទន្លេមេង្គ សត្វស្លាបជិតផុតពូជជាច្រើនប្រភេទ ថ្ងៃរះ និងថ្ងៃរៀបលិចដ៏ស្រស់ស្អាត ងូតទឹកលេងកម្សាន្ត បោះតង់ និងជជែកគ្នាលេងនាពេលរាត្រី។
ប្រភព៖ ក្រសួងទេសចរណ៍