កម្មវិធីរត់ដើម្បីសប្បុរសធម៌ ជាមួយ សាយ បានបិទបញ្ចប់ព្រឹកនេះ ប្រមូលថវិកាបានចំនួនជាង១ពាន់ប្រាំពីរយលានរៀល ស្មើនឹងជិត ៤២ម៉ឺនដុល្លារអាមេរិក

កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ បានបិទបញ្ចប់ព្រឹកនេះដោយមោទនភាពនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ក្រោយរត់ឆ្លងកាត់ ២១ រាជធានី-ខេត្ត ក្រោមកំដៅថ្ងៃ តំណក់ភ្លៀង និងឧបសគ្គនានាបានចង្ងាយជាង ២.៤០0 គីឡូម៉ែត្រ ប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានចំនួនជាង ១.៧០០.០០០.០០០ (ជាងមួយពាន់ប្រាំពីរយលានរៀល) ស្មើនឹងជិត ៤២ម៉ឺនដុល្លារអាមេរិក។

ស.ស.យ.ក រាជធានីភ្នំពេញ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ។ លោកស្រី តិមា វិច្ឆិកាល អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ថ្លែងថា អ្វីៗដែលយុវជនជំនាន់ថ្មីក្នុងសម័យតេជោអាចធ្វើបាន គឺជាការបង្កើនគុណតម្លៃដល់កិច្ចការយុវជនក្នុងបុព្វហេតុជាតិមាតុភូមិឈរលើស្មារតីរួមរបស់ គឺ “ខ្មែរតែមួយ អនាគតតែមួយ”។

កាយវិការប្រកបដោយឆន្ទៈ មនសិការ និងការលះបង់ខ្ពស់របស់សាយ បានជំរុញយុវជននៅរាជធានីភ្នំពេញឱ្យចូលរួមជាកម្លាំង និងថវិកាតាមលទ្ធភាពផ្ទាល់ខ្លួន ដែលបង្ហាញពីសាមគ្គីជាធ្លុងសម្រាប់ឧត្តមប្រយោជន៍ជាតិ។ ភាពរស់រវើក ស៊ីចង្វាក់ អន្តរសកម្មរបស់យុវជនក្នុងបុព្វហេតុកិច្ចការមនុស្សធម៌នឹងដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner