សេចក្ដីព្រាង គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានកំណត់លក្ខណសម្បត្តិ៨យ៉ាង
សេចក្ដីព្រាង គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានកំណត់លក្ខណសម្បត្តិ៨យ៉ាង ដូចខាងក្រោម៖
១. គ្មានបទល្មើសគ្រប់ប្រភេទ
២. គ្មានបទល្មើសគ្រឿងញៀន
៣. គ្មានអំពើអនាចារ ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង
៤. មានអនាម័យ មានសោភណ្ឌភាពល្អ និងបរិស្ថានល្អ
៥. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ករណីប្រធានសក្ដិ និងរាល់ជម្ងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។
៦. ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
៧. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
៨. គ្មានគ្រោះថ្នាក់ចរាចរណ៍
សេចក្ដីព្រាងនេះ មានគោលបំណងបន្តកសាង និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រោះមហាន្តរាយ និងជម្ងឺឆ្លងរាតត្បាតគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ។
ប្រភព៖ ក្រសួងបរិស្ថាន