“មានសន្តិភាព ទើបមានការអភិវឌ្ឍន៍”

អត្ថបទដោយ៖
AMS OneMinute

ផ្តើមចេញពីនយោបាយឈ្នះឈ្នះ នៅចុងឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានបោះជំហានដើរចេញពីប្រទេសអសន្តិសុខស្បៀង ទៅជាប្រទេសផលិតស្បៀងបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងឈានជាជំហានៗទៅជាប្រទេសនាំស្បៀងចេញ។

សមិទ្ធិផលដែលកម្ពុជាសម្រេចបាននៅឆ្នាំ២០២០ កន្លងទៅថ្មីៗនេះគឺនាំចេញអង្ករ ស្រូវ និងកសិផលសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ។

គោលនយោបាយជាអាទិភាពរបស់ក្រសួងកសិកម្ម គឺការអភិវឌ្ឍយន្តូបនីកម្មកសិកម្ម។ គ្រឿងយន្តកសិកម្មបានចូលខ្លួនមកបម្រើឱ្យវិស័យកសិកម្មជំនួសកំលាំងពលកម្មមនុស្ស និងសត្វពាហន:ស្ទើរតែទាំងស្រុង។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម កម្ពុជាមានត្រាក់ទ័រចំនួន ៣ម៉ឺនគ្រឿង គោយន្តចំនួន ជាង៤០ម៉ឺនគ្រឿង ដែលបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការរៀបចំដីស្រែ ដីចំការ និងប្រមូលផលស្រូវ។

ប្រភព៖ វេង សាខុន

ads banner