ក្រសួងអប់រំ និងអង្គការយូនីសេហ្វ ធ្វើយុទ្ធនាការអប់រំជំរុញឲ្យអនុវត្តន៍ឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ សម្រាប់យុវសិស្សឆ្នាំសិក្សា២០២១

អត្ថបទដោយ៖
ធី ដា

ក្រសួងអប់រំ ជាមួយនឹងការគាំទ្រពីអង្គការយូនីសេហ្វ នៅថ្ងៃ១១មករាឆ្នាំ២០២១នេះ បានប្រកាសចាប់ផ្ដើមអនុវត្តយុទ្ធនាការសម្រាប់ការចូលរៀនវិញនៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឲ្យកុមារកម្ពុជាចូលរៀនវិញ ហើយនៅតែបន្តអនុវត្តឥរិយាបថសុវត្ថិភាព ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩។

យុទ្ធនាការនោះ ធ្វើឡើងក្រោមប្រធានបទ “ការពារខ្លួនឥលូវនេះ កុំចាំស្អែក” ដោយពង្រឹងការអនុវត្តឥរិយាបថការពារសុវត្ថិភាព សុខភាពល្អ និងការអភិវឌ្ឍសម្រាប់កុមារ។ សារអប់រំទាំងនោះ នឹងត្រូវបានគេផលិតជាវីដេអូ ផ្ទាំងអប់រំ ស្ប៉តវិទ្យុ និងសារជាអក្សរ ជាមួយនឹងភាពច្នៃប្រឌិត សម្រាប់ផ្សព្វផ្សាយទៅទូទាំងប្រទេស៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner