គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក តាមតិរវិថីព្រះស៊ីសុវត្ថិ

ភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅលើតិរវិថីព្រះស៊ីសុវត្ថិ (ត្រង់រង្វង់មូលសម្តេចសង្ឍ ជួន ណាត) ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ។

យោងតាមរបាយការណ៍ បង្ហាញថា មានមធ្យោបាយឆ្លងកាត់សរុប ចំនួន២២២គ្រឿង (រថយន្ត១៣៣គ្រឿង និងម៉ូតូ៨៩គ្រឿង) ក្នុងនោះ កម្លាំងចម្រុះបានធ្វើការអប់រំអ្នកបើកបរម៉ូតូ គ្មានពាក់មួកសុវត្ថិភាព ម៉ូតូអត់កញ្ចក់ពេលយប់បានមួយចំនួន ចំពោះអ្នកប្រើប្រាស់អាវុធខុសច្បាប់ឆ្លងកាត់ គឺពុំមាននោះទេ ៕ដោយប៊ុនធី វាន់លុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner