នៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទាំង ១.២០០ នាក់បាន ចុះល្បាតសរុបចំនួន ២៧.៥៨៨ លើក និងបង្ក្រាបបទល្មើសបានចំនួន ៨.៩១៧ករណី

អត្ថបទដោយ៖
AMS OneMinute

អ្នកនាំពាក្យក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានបង្ហាញថា៖ “នៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទាំង ១.២០០ នាក់បាន ចុះល្បាតសរុបចំនួន ២៧.៥៨៨ លើក និងបង្ក្រាបបទល្មើសបានចំនួន ៨.៩១៧ករណី ហើយភាគច្រើនជាបទល្មើសលួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ។ ក្នុងប្រតិបត្តិការចុះល្បាត និងបង្ក្រាបបទល្មើសនៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្តបានចំនួន ៤ពាន់ គ្រឿង”។

លោកបានបញ្ជាក់ដែរថា៖ “ក្រសួងបរិស្ថាននឹងបន្តសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូបន្តអប់រំផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបន្តទៀតដើម្បីថែរក្សា និងការពារធនធានធម្មជាតិដែលកម្ពុជានៅមាននេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត”។

ប្រភព៖ ក្រសួងបរិស្ថាន

ads banner