ស្ថាប័នបោះឆ្នោតថៃមានបំណងចូលរួមជាអ្នកសង្កេតការណ៍អន្តរជាតិនៅក្នុងការបោះឆ្នោតនាពេលខាងមុខ

នៅរសៀលថ្ងៃ១២មករាឆ្នាំ២០២១នេះ លោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអនុញ្ញាតឱ្យប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ (គ.ជ.ប) ដឹកនាំដោយលោកបណ្ឌិត Titichet Nutchanart ស្នងការ គ.ជ.ប ចូលជួបសម្តែងការគួរសម និងពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ នៅក្នុងជំនួប លោក អ៊ូក សោភ័ណ បានជម្រាបលោកស្នងការអំពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងបានស្វាគមន៍គណៈប្រតិភូ គ.ជ.ប ថៃ ដែលមានបំណងចូលរួមជាអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។ លើសពីនោះទៀត លោកឯកអគ្គរាជទូតកម្ពុជា ក៏បានលើកឡើងពីទំនាក់ទំនងល្អរវាងកម្ពុជា និងថៃ ព្រមទាំងកិច្ចប្រឹងប្រែងរបស់ស្ថានទូត ក្នុងការចូលរួមអនុវត្តសេដ្ឋកិច្ចការទូត ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner