ក្រុមភ្នំពេញក្រោន U-21 ទទួលបាន៣ពិន្ទុ ខណៈខេត្តព្រៃវែង និង Tiffy Army U-21 ចែកគ្នា ម្នាក់១ពិន្ទុ បន្តឈរកំពូលតារាងលីគ២ សប្តាហ៍ទី៧

ក្រុមភ្នំពេញក្រោន U-21 ទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះម្ចាស់ផ្ទះ កោះកុង អេហ្វស៊ី ក្នុងលទ្ធផល ១:០ ខណៈខេត្តព្រៃវែង និង Tiffy Army U-21 ចែកគ្នាម្នាក់១ពិន្ទុ បន្តឈរកំពូល តារាងបាល់ទាត់ លីគ២ រដូវកាលឆ្នាំ២០២០ គិតត្រឹមសប្តាហ៍ទី៧ ,ចំណែក ក្រុម ISI ដង្កោ សែនជ័យ យកឈ្នះ ឬទ្ធីសែន ១:០ , ស្របពេល ខេត្តត្បូងឃ្មុំ យកឈ្នះម្ចាស់ផ្ទះ ក្រុមមន្ទីរអប់រំ ខេត្តស្វាយរៀង ៩:២ និងម្ចាស់ផ្ទះ ក្រុម សៀមរាប អេហ្វ ស៊ី បានយកឈ្នះ ខេត្តកំពង់ស្ពឺ ៦:០ ។


គួរបញ្ជាក់ថា ឆ្លងកាត់៧ប្រកួត ក្រុមខេត្តព្រៃវែង បន្តឈរកំពូលតារាង ឈ្នះ៥ ស្មើ២ មាន ១៧ពិន្ទុ ,ចំណែក Tiffy Army U-21 ឈរលេខ២ ឆ្លងកាត់៧ប្រកួត ឈ្នះ៥ ស្មើ២ មាន១៧ពិន្ទុប្រកួតដូចគ្នា ខណៈភ្នំពេញក្រោន U-21 លេខ៣ ឆ្លងកាត់៧ប្រកួត ឈ្នះ៤ ស្មើ១ ចាញ់២ មាន១៣ពិន្ទុ ។

សូមបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ អប្សរា ប៉ុស្ត៍លេខ១១ បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើការផ្សាយផ្ទាល់រួមជាមួយ Page AMS TV 11 , Page AMS Central , Page AMS Sports , Page សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , Page បាល់ទាត់នារី និង Page លីគទី២ ។ សម្រាប់ការប្រកួតបាល់ទាត់លីគ២ កម្ពុជា ថ្ងៃទី១៦ សប្តាហ៍នេះ ក្រុមភ្នំពេញ ក្រោន U-21 ត្រូវប៉ះ Tiffy Army នៅកីឡដ្ឋាន Smart RSN ចំណែកការប្រកួត ជម្រើសជើងឯក បាល់ទាត់នារី ក្រុមនារី ខេត្តកណ្តាល ប៉ះ ក្រុម កំពង់ស្ពឺ ណាហ្គាវើលដ៍ នៅទីលានវិទ្យាល័យច្បាអំពៅ ចាប់ពីវេលាម៉ោង ១៥:០០ នាទីរសៀលតទៅ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner