​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​បញ្ជាក់​ថា​ ​កម្ពុជា​មាន​តម្រូវ​ការ​បន្លែ​ជាង​១​លាន​តោន​ក្នុង​ឆ្នាំ​២​០​២​០

​ភ្នំពេញ​៖​ ​យោង​តាម​ការ​ប៉ាន់ស្មាន​តម្រូវ​ការ​បន្លែ​នៅ​ក្នុង​ឆ្នាំ​២​០​២​០​កន្លងទៅ​នេះ​ ​មាន​ចំនួន​សរុប​១​លាន​៤​ម៉ឺន​៥​ពាន់​៧​២​៥​តោន​ ​ហើយ​ជាក់ស្តែង​ផលិតកម្ម​បន្លែ​ក្នុងស្រុក​មានលទ្ធភាព​ផ្គត់ផ្គង់​ត្រឹមតែ​៧​១​ម៉ឺន​៦​ពាន់​១​១​៣​តោន​ ​ស្មើនឹង​៦​៨​% ​ក្រៅពី​នេះ​ ​កម្ពុ​ជាចាំបាច់​ត្រូវ​នាំចូល​បន្លែ​សរុប​ចំនួន​៣​២​ម៉ឺន​៩​ពាន់​៦​១​២​តោន​ ​ដែល​ភាគច្រើន​កម្ពុជា​មិន​អាច​ផលិត​បាន​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ វេ​ង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ។​

ឯកឧត្តម​បន្ត​ថា​ ​កំណើន​សេដ្ឋកិច្ច​បាន​ក្លាយ​ជាដើម​ចម​មួយ​យ៉ាងសំខាន់​ ​នៃ​ដំណើរ​ការវិវត្តន៍​រីក​ចម្រើន​ក​ម្រិ​ត​ជីវភាព​របស់​ប្រជាពលរដ្ឋ​ ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​គិតគូរ​ពី​ការរស់នៅ​ស្អាត​ ​បញ្ហា​សុខភាព​ ​និង​មាន​និន្នាការ​ប្រកាន់យក​របប​អាហារ​មួយ​មានគុណ​ភាព​ ​និង​សុវត្ថិភាព​ ​ជាពិសេស​ ​បន្លែ​ ​ផ្លែឈើ​ ​និង​ត្រី​សាច់​ ​។​ ​ឯកឧត្តម​បន្ថែម​ថា​ ​ដើម្បី​ឆ្លើយតប​តាម​សេចក្តីត្រូវ​កា​រយ៉ា​ង​ទទូច​របស់​អ្នក​បរិភោគ​បន្លែ​ ​និង​ផ្លែឈើ​មានគុណ​ភាព​ ​និង​សុវត្ថិភាព​ល្អ​ ​និង​ជាពិសេស​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ជំរុញ​ ​លើកទឹកចិត្ត​ ​និង​គាំទ្រ​ឲ្យ​ ​ប្រជាពលរដ្ឋ​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ការ​ដាំ​ដុះ​បន្លែ​ក្នុងស្រុក​ ​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទី​ផ្សារ​ ​ជួយ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ ​បង្កើត​ការងារ​ ​និង​ឆក់​យក​កាលានុវត្ត​ភាព​ ​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិ​ប​ត្ត ​នៃ​ការ​រីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វី​ដ​-​១​៩​ ​ដើម្បី​ពង្រីក​សក្តានុពល​ផលិតកម្ម​បន្លែ​សុ​វត្តិ​ភាព​ឈាន​ទៅ​កាត់បន្ថយ​ការនាំចូល​ ​។​

ឆ្លើយតប​ទៅតាម​សេចក្តីត្រូវ​ការចាំបាច់​នេះ​ ​ក្រសួង​កសិកម្ម​ ​ដែល​មាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ​ ​ដោយ​ទទួល​បានការ​គាំទ្រ​ទាន់ពេល​វេលា​ពី​រាជរដ្ឋាភិបាល​ ​តាម​រយ​:​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ដៃគូ​អភិវឌ្ឍន៍​ ​ជាពិសេស​មូនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិ​ ​វ​ឌ្ឍន៍វិ​ស​័​យ​កសិកម្ម​បាន​និង​កំពុង​ជំរុញ​គាំទ្រ​ ​និង​លើកទឹកចិត្ត​ឲ្យ​វិ​ស័​យ​ឯកជន​ ​រួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ដូចជា​គម្រោង​កម្មវិធី​ ​ASPIRE​, ​CA​S​D​P​, ​LEAP​, ​និង​ ​CHAIN​ ​អនុវត្ត​គម្រោង​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ជាមួយ​កសិករ​ ​និង​ដៃគូ​រ​នានា​នៅ​ទូទាំង​ប្រទេស​ ​ហើយ​តាម​រយ​:​កិច្ច​សហការ​ដ៏​ល្អ​នេះ​ ​។​ ​ជាមួយ​ក្រសួង​កសិកម្ម​សង្ឃឹម​ ​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​អ​នា​ ​គ​ត​ដ៏​ខ្លី​ ​កម្ពុជា​នឹង​មាន​បន្លែ​សុវត្ថិភាព​គ្រប់គ្រាន់​ ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទី​ផ្សា​ក្នុងស្រុក​ ​និង​ធ្វើ​ការនាំចេញ​ ​។​ ​ក្រសួង​ក៏បាន​គិតគូរ​យកចិត្តទុកដាក់​សិក្សាស្រាវជ្រាវ​ផង​ដែរ​ ​អំពី​លទ្ធភាព​ពង្រីក​ ​នៃ​ការ​ផលិត​បន្លែ​សំខាន់​ៗ​មួយ​ចំនួន​ ​ដូចជា​ស្ពៃក្តោប​ ​ស្ពៃ​បូកគោ​ ​ការ៉ុត​ ​ដំឡូងបារាំង​ ​និង​មើម​ខ្ទឹមស​ ​។​ល​។​ ​នៅ​ខេត្តមណ្ឌលគីរី​ ​ដែល​ជា​ខេត្ត​មាន​លក្ខណៈ​ភូមិ​សា​ស្រ្ត ​និង​សក្តានុពល​ក្នុង​ការ​ផលិត​បន្លែ​សំខាន់​ៗ​ទាំងនេះ​ ​ដើម្បី​រួមចំណែក​បំពេញ​បន្ថែម​សេចក្តីត្រូវ​ការ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner