ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទនៃក្រសួងមហាផ្ទៃ គោរពជូនពរសម្តេចក្រឡាហោម ស ខេង ក្នុងទិវាខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ
អត្ថបទដោយ៖
ធី ដា
ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនៃទិវាខួបកំណើតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃទាំងអស់ សូមគោរពជូនពរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមជួយប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ បុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រលាញ់ និងសូមបួងសួងឱ្យសម្តេចក្រឡាហោមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕