គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនៅផ្លូវជាតិលេខ២ ដេីម្បីចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដែលដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នៅវេលាម៉ោង ១៩:៣០ នាទីយប់នេះ ថ្ងៃ ពុធ ១៥ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២១ នេះ បានចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង ត្រង់ចំណុច រង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះ មានសមាសភាពចូលរួមសរុប ៥៥ នាក់ រួមមាន ៖
– កម្លាំងអធិការខណ្ឌចំនួន ៣០ នាក់ ។
-កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១០ នាក់ ។
– កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ-សង្កាត់ ចំនួន ១៥ នាក់ ។
ជាលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា ៖
– បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន ៩២ គ្រឿង ។
– ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ១៦០ គ្រឿង ។
-រថយន្ត ដែល ត្រូវ បកកញ្ចក់ខ្មៅ ចំនួន គ្មាន ។
-ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ គ្មាន ។
– អាវុធជាតិផ្ទុះឆ្លងកាត់ គ្មាន ។
– សារធាតុញៀនឆ្លងកាត់ គ្មាន ។
ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បាន បញ្ចប់នៅម៉ោង ២១:០០ នាថ្ងៃខែឆ្នាំដដែល ៕ ដោយ៖ ភារ៉ា និងប៊ុនធី