អបអរសាទរខួបទី៣៦ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន (១៤ មករា ១៩៨៥-១៤ មករា ២០២១)
អត្ថបទដោយ៖
AMS OneMinute
ថ្ងៃទី១៤ មករា ១៩៨៥ សម្តេចតេជោបានក្លាយជា នាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។
មកដល់ថ្ងៃនេះ សម្តេចតេជោ គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។
៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។
នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរទូទាំងនគរ សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អដើម្បីបន្តដឹកនាំកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍៕