អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៩៣លាននាក់ ក្នុងនោះស្លាប់ជាង១លាន៩៨ម៉ឺននាក់ និងជាសះស្បើយជាង៦៦លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩២លាន៧៤ម៉ឺន៧ពាន់៩០៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៩៨ម៉ឺន៥ពាន់៤០៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៦លាន២៧ម៉ឺន៦ពាន់៣៤៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៣លាន៦១ម៉ឺន៦ពាន់៣៤៥នាក់ ស្លាប់ចំនួន៣៩ម៉ឺន៣ពាន់៩២៨នាក់ និងជាសះស្បើយចំនួន១៣លាន៩៧ម៉ឺន៥ពាន់៣៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៥១ម៉ឺន២ពាន់៨៣១នាក់ ស្លាប់ចំនួន១៥ម៉ឺន១ពាន់៧៦៥នាក់ និងជាសះស្បើយ១០លាន១៤ម៉ឺន៦ពាន់២៥៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន២៥ម៉ឺន៧ពាន់៤៥៩នាក់ ស្លាប់២០ម៉ឺន៦ពាន់៩នាក់ និងជាសះស្បើយ៧លាន២៧ម៉ឺន៧ពាន់១៩៥នាក់ ៕

