សមត្ថកិច្ចខេត្តកណ្តាល មិនទាន់ចាប់ខ្លួនជនជាប់ឃុំ ៤នាក់ ដែលលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល មកវិញទេ

អត្ថបទដោយ៖
ធី ដា

កណ្តាល៖ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានថ្លែងថា សមត្ថកិច្ចខេត្តកណ្តាល នៅពុំទាន់តាមចាប់ខ្លួនជនជាប់ឃុំ៤នាក់ ដែលលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល មកវិញបាននៅឡើយទេ គិតរហូតមកទល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ។

ចំណែកឯ លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ពុំទាន់សុំការបញ្ជាក់បាននោះទេ ដោយសារទូរស័ព្ទចូលជាច្រើនលើក មិនមានអ្នកទទួល ។ សូមរំលឹកថា ជនជាប់ឃុំ៥នាក់ បានលួចរត់គេចខ្លួនពីពន្ធនាគារខេត្តកណ្តាល ក្រោយជាប់ឃុំបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្នុងបទល្មើសផ្សេងៗគ្នា ដោយនាពេលកន្លងមក ក៏មានករណីលួចរត់នេះ ជាញឹកញាប់ ផងដែរ ។

មជ្ឈដ្ឋានជាច្រើន បានរិះគន់ចំពោះការគ្រប់គ្រងពន្ធនាគាររបស់លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ថា ហាក់ធ្វេសប្រហែសជាខ្លាំង និង បង្ហាញពីអសមត្ថភាពក្នុងគ្រប់គ្រង ផងដែរ ។ បើតាមប្រភពព័ត៌មាន បានទម្លាយថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ជនជាប់ឃុំចំនួន៥នាក់ បានលួចរត់ចេញពីពន្ធនាគារខេត្តកណ្តាល ដោយមានការធ្វេសប្រហែសពីមន្ត្រីពន្ធនាគារ ។ ប៉ុន្តែភ្លាមៗនោះ ជនជាប់ឃុំម្នាក់ក្នុងចំណោម៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញ។

ដោយឡែកនៅពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនជាប់ឃុំ៤នាក់ ផ្សេងទៀតដែលកំពុងរត់គេចខ្លួននោះ ដែលជនទាំងនេះ មានម្នាក់ត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងករណីគ្រឿងញៀន និង ៣នាក់ទៀតពាក់ព័ន្ធនឹងករណីលួច និងលួចមានស្ថានភាពទម្ងន់ទោស ៕ ដោយ ប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner