ឧបករណ៍ព្រោះស្រូវចំនួន៥០គ្រឿង ត្រូវបាន ប្រគល់ជូនសហគមន៍កសិកម្ម បណ្តុំកសិករ និងស្ថាប័នឯកជននៅក្នុងខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
ជា សេឌី

          ឧបករណ៍ព្រោះស្រូវ៥០គ្រឿង ត្រូវបានប្រគល់ជូនសហគមន៍កសិកម្ម បណ្តុំកសិករ និងស្ថាប័នឯកជននៅបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១  ។

    លោកប៉ាង វណ្ណាសេដ្ឋ មន្ទីរកសិកម្មខេត្ត អោយដឹងថា៖ ម៉ាស៊ីនព្រោះស្រូវនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រគល់មកក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយក្រសួងបែងចែកមកមន្ទីរចំនួន៥០គ្រឿង សម្រាប់ផ្តល់ដល់សហគមន៍កសិកម្ម បណ្តុំកសិករ និងស្ថាប័នឯកជនក្នុងខេត្ត។ ម៉ាស៊ីននេះ នឹងជួយការព្រោះ ដាំដុះស្រូវជាជួរ ស្មើសាច់ និងមានដំណុះដើមស្រូវល្អ  ហើយចំណេញលើចំណាយថ្លៃដើមទាំងលើការព្រោះស្រូវពូជ និងស្រូវចំណី ។ លោកបន្តថា៖  បំណងដែលក្រសួង ក៏ដូចមន្ទីរជម្រុញ និងជួយជ្រោមជ្រែងគឺចង់អោយកសិករប្រើប្រាស់ និងពង្រឹងពូជស្រូវល្អទើបធានាទទួលបានផលល្អ ច្រើន និងមានគុណភាព ។

   ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ បានគិតគូរ យកចិត្តទុកដាក់យ៉ាងខ្លាំងដល់វិស័យកសិកម្ម និងកសិករ ។ក្នុងនោះមានអនុវិស័យផលិតកម្មស្រូវ ដែលសម្រាប់ផ្គត់ផ្គង់ជាស្បៀងផង ហូបចុកនិងបម្រើដល់ការនាំចេញ ។

     ឯកឧត្ដមបន្តថា ៖ ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យ មានស្កតានុពល និងវិសាលភាពធំទូលាយខាងវិស័យកសិកម្មតាំងពីដំណាំស្រូវ បន្លែ  ដំឡូងមី ពោត សណ្តែកសៀង ការចិញ្ចឹមត្រី  ការចិញ្ចឹមសត្វជាម្ហូបអាហារ ។ ឯកឧត្ដម បានថ្លែងអំណរគុណសម្តេចតេជោ ក៏ដូចក្រសួងកសិកម្មដែលបានផ្តល់ម៉ាស៊ីនព្រោះស្រូវនេះ ហើយសង្ឃឹមថា សហគមន៍កសិកម្ម បណ្តុំកសិករ និងស្ថាប័នឯកជន ដែលជាអ្នកទួលផលពីអំណោយនេះយកទៅប្រើប្រាស់អោយចំគោលដៅ និងមានប្រយោជន៍ដល់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ ។

    សូមបញ្ជាក់ថា រដូវស្សាឆ្នាំ២០១៩-២០២០ កន្លងមក កសិករក្នុងខេត្តបានធ្វើស្រូវវស្សាបានជិត២៦ម៉ឺនហិចតា ឬជាង១១៦ភាគរយនៃផែនការ ។ឯស្រូវប្រាំងចុងរដូវវស្សាវិញ លើផែនការ២២.០០០ហិចតា  មកទល់ពេលនេះ កសិករធ្វើលើកទី១ បានជាង១៥.០០០ហិចតាហើយ ៕ ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner