​ថៃ​បន្ត​មាន​មនុស្ស​ស្លាប់​ព្រោះ​កូ​វី​ដ​១​៩​ ​កើន​ដល់​៦​៩​នាក់​ហើយ

នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១​៤​ ​មករា​ ​២​០​២​១​នេះ​ ​ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ ​CO​V​I​D​-19 ​ចំនួន​ ​២​៧​១​នាក់​ ​ថែមទៀត​ ​និង​ករណី​ស្លាប់​ ​០​២​នាក់​ផង​ដែរ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ ​ដោយសារ​ព័ត៌មាន​ ​Bang​kok ​Post​។​

​​អ្នកជំងឺ​ ​CO​V​I​D​-19 ​ពីរ​នាក់​ដែល​ទើប​បាត់បង់ជីវិត​នោះ​ ​គឺ​ម្នាក់​ជា​បុរស​ជនជាតិ​អង់គ្លេស​វ័យ​ ​៧​១​ឆ្នាំ​ ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​ ​និង​ម្នាក់ទៀត​ជា​បុរស​ជនជាតិ​ថៃ​វ័យ​ ​៥​៣​ឆ្នាំ​ ​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​។

​សរុប​នៃ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ប្រទេស​ថៃ​គឺ​បាន​កើន​ដល់​ ​១​១​,​២​៦​២​ករណី​ ​ក្នុង​នោះ​ ​៧​,​៦​៦​០​នាក់​បាន​ជាសះស្បើយ​ ​និង​ ​៦​៩​នាក់​បាន​បាត់បង់ជីវិត​។​ ​ទីភ្នាក់ងារ​គ្រប់គ្រង​ស្ថានការណ៍​ ​CO​V​I​D​-19 ​របស់​ថៃ​បានឲ្យ​ដឹង​ដែរ​ថា​ ​ក្នុងចំណោម​ករណី​ថ្មីៗ​ទាំងនោះ​ ​មាន​ ​២​៥​៩​នាក់​ជា​ករណី​ឆ្លង​ក្នុងស្រុក​ផ្ទាល់​ ​និង​ ​១​២​នាក់​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner