​ទីបំផុត​ហ្វីលីពីន​បើកភ្លើង​ខៀវ​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ក្នុង​ករណី​បន្ទាន់ (Video)

​ហ្វីលីពីន​៖​ ​រដ្ឋបាល​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​ ​និង​ ​ឱសថ​ហ្វីលីពីន​ប្រកាស​អនុម័ត​អោយ​ប្រើប្រាស់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​ភី​ហ្វីហ្ស៊ឺ ​របស់​អាមេរិក​ ​និង​ ​បាយ​អូ​អិ​ន​ធិ​ច​របស់​អាល្លឺម៉ង់​ ​នៅ​ក្នុង​ករណី​បន្ទាន់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​

ជាមួយគ្នា​នេះ​ ​ប្រធាន​រដ្ឋបាល​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​ ​និង​ ​ឱសថ​ហ្វីលីពីន​លោក​ រ៉ូ​លែ​ន​ដូ អេ​ន​រី​ហ្គេ ដូ​មីន​ហ្គោ ​បាន​និយាយ​ថា​ ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ភី​ហ្វីហ្ស៊ឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ដែល​បាន​បង្ហាញ​អត្រា​ជោគជ័យ​រហូតដល់​៩​៥​ភាគរយ​នេះ​ ​អាច​នឹង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​ជាមួយនឹង​មនុស្ស​ជិត​កន្លះ​លាន​នាក់​នៅ​ហ្វីលីពីន​ ​ដែល​ឆ្លង​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​។​

សូម​ជម្រាប​ថា​ ​ការ​អនុម័ត​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ក្រោយ​អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន​បាន​និយាយ​ថា​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​ស៊ីណា​វ៉ា​ក់ ​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​ក៏​ទើប​តែ​បាន​ដាក់ពាក្យ​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​ ​នៅ​ហ្វីលីពីន​ ​ខណៈ​ប្រទេស​អា​ស៊ាន​មួយ​នេះ​រំពឹង​ថា​ ​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នៅ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner