​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចុះហត្ថលេខា​លើ​បទបញ្ជា​ថ្មី​មួយ​ ​សំដៅ​រឹតត្បិត​លើ​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​អាមេរិក​នៅប្រទេស​ចិន (Video)

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចុះ​ហត្ថ​លេ ខា​លើ​បទបញ្ជា​ថ្មី​មួយ​ ​សំដៅ​រឹត​បន្តឹង​បម្រាម​ដែល​បាន​ចូលជាធរមាន​កាលពី​ខែវិច្ឆិកា​កន្លងទៅ​ ​ដែល​ហាម​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​ ​មិន​អោយ​ធ្វើការ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ចិន​ ​ដែល​ជាប់សង្ស័យ​ថា​ ​មាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​

មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ម្នាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ ​បទបញ្ជា​ប្រតិបត្តិ​នៅ​ថ្ងៃនេះ​ ​នឹង​ធានា​ថា​ ​សហរដ្ឋអាមេរិក​មានកូន​សោ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ដៃ​ ​ដែល​អាច​ការពារ​ ​និង​រារាំង​អ្នក​វិនិយោគ​អាមេរិក​ផ្ដល់​ហិរញ្ញវត្ថុ​ទៅ​អោយ​យោធា​ចិន​ ​។​

សូម​ជម្រាប​ថា​ ​បទបញ្ជា​កាលពី​ខែវិច្ឆិកា​កន្លងទៅ​ ​បាន​ធ្វើការ​ហាមឃាត់​ត្រឹមតែ​ការ​ទិញ​ភាគ​ហ៊ុន​ប៉ុណ្ណោះ​ ​តែ​នៅ​ក្រោម​បទបញ្ជា​ថ្មី​ខាងលើ​នេះ​វិញ​ ​ក្រុមហ៊ុន​ ​ឬ​អ្នក​វិនិយោគ​អាមេរិក​ទាំងអស់​ ​នឹង​តម្រូវ​ឱ្យ​ដក​ភាគ​ហ៊ុន​ ​ឬ​ការ​វិនិយោគ​របស់​ពួកគេ​ទាំងស្រុង​ ​ចេញពី​ក្រុមហ៊ុន​ចិន​ទាំងឡាយ​ណា​ដែល​រង​ការចោទប្រកាន់​ ​ឬ​ជាប់សង្ស័យ​ថា​ ​មាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner