ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ចិនប្រមូលផលលក់បានជាង100ពាន់លានដុល្លារក្នុងសម័យកាលកូវីដ19

បរទេស៖ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Evergrande Group ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិនកាលពីដើមសប្តាហ៍កន្លងទៅបានបង្ហាញថា តួលេខលក់របស់ខ្លួនគឺមានចំនួនកើនឡើងលើសពីការរំពឹងទុកដោយនៅក្នុងឆ្នាំ2020 ក្រុមហ៊ុនអាចបញ្ចប់កុងត្រាលក់បានប្រាក់ចំណូលសរុប 723.25 ពាន់លានយ័ន ឬជាង 112 ពាន់លានដុល្លារ ខណៈដែលគោលដៅលក់របស់ក្រុមហ៊ុនសម្រាប់ឆ្នាំ2020 គឺមានត្រឹមតែ 650 ពាន់លានយ័នប៉ុណ្ណោះ។

តាមរយៈទិន្នន័យដដែលបានបញ្ជាក់ថា ចំនួនតួលេខដែលក្រុមហ៊ុនអាចលក់បានគិតជាផ្ទៃក្រឡាបានឈានទៅដល់ 80.86 លានម៉ែត្រការ៉េ មានន័យថាវាស្ថិតនៅក្នុងអត្រាកើនឡើងខ្ពស់ក្នុងរង្វង់ប្រមាណជា 38.3 ភាគរយធៀបទៅនឹងឆ្នាំចាស់។ ដោយឡែកចំនួនប្រាក់បំណុលរបស់ក្រុមហ៊ុនគិតត្រឹមចុងឆ្នាំ2020បានធ្លាក់ចុះមកនៅត្រឹមតែ 716.5 ពាន់លានយ័នប៉ុណ្ណោះ ដោយសារប្រាក់បំណុលប្រមាណជា 157.8 ពាន់លានយ័នត្រូវបានដោះរួចរាល់។

នៅក្នុងផែនការមេរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិនមួយនេះបានរំពឹងថា នៅក្នុងឆ្នាំ2021 ការលក់អាចនឹងសម្រេចបានប្រមាណ 750 ពាន់លានយ័ន ហើយនឹងអាចដោះបំណុលបានប្រមាណជា 150 ពាន់លានយ័នបន្ថែមទៀតក្នុងរយៈពេលមួយឆ្នាំ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner