ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងត្រួតពិនិត្យកម្លាំង តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

នៅថ្ងៃទី១៤មករាឆ្នាំ២០២១ លោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីពង្រឹងការ ការពារពលករចំណាកស្រុក មកពីធ្វើការនៅប្រទេសថៃ ដើម្បីនាំយកគាត់ធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ការចុះត្រួតពិនិត្យនេះផងដែល គឺចាប់ពី ព្រំប្រទល់ ខេត្តឧត្តមានជ័យ រហូតដល់ព្រំប្រទល់ខេត្ត បាត់ដំបង។

នាឱកាសនោះផងដែរ លោកមេបញ្ជាការរង នាយសេនាធិការ បានចែកជូនតង់កៅស៊ូ ម៉ាស អាល់កុល ថ្នាំពេទ្យ បន្ថែមដល់កងកម្លាំងជួរមុខ ដែលជាអំណោយរបស់ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។ លោក មេបញ្ជាការរង នាយសេនាធិការ បានណែនាំផ្សព្វផ្សាយបន្ថែម អោយកងកម្លាំង គ្រប់បណ្តាចំណុចឈរជើងទាំង អស់យកចិត្តទុកដាក់អោយបានខ្ពស់ សហការអោយបានល្អ ជាមួយកងកម្លាំងផ្សេងទៀត និងត្រូវថែរក្សា សុវត្ថិភាព ផ្ទាល់ខ្លួន អោយបានល្អចៀសវាងមាន យថាហេតុ ផ្សេងៗ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner