​វិបត្តិ​កូ​វី​ដ​១​៩​ធ្វើ​អោយ​កា​រលក់​ស្មា​ត​ហ្វូ​ន​នៅ​ចិន​ធ្លាក់ចុះ​​២​០​.​៤​ភាគរយ​ក្នុង​ឆ្នាំ​២​០​២​០

​ចិន​៖​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​តួលេខ​នៃ​កា​រលក់​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​ប្រទេស​ចិន​ ​បាន​ធ្លាក់ចុះ​២​០​.​៤​ភាគរយ​ ​ពោល​គឺ​ធ្លាក់ចុះ​មក​នៅ​ត្រឹម​២​៩​៦​លាន​គ្រឿង​ ​ខណៈ​កាលពី​ឆ្នាំ​២​០​១​៩​ ​មាន​ចំនួន​៣​៧​២​លាន​គ្រឿង​ ​នេះ​បើ​តាម​បណ្ឌិតសភា​ព័ត៌មាន​ ​និង​គមនាគមន៍​ចិន​ ​ដែល​ហៅ​កាត់​ថា​ ​CA​I​C​T​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ ​។​

ប្រភព​ខាងលើ​នេះ​បាន​អោយ​ដឹង​ទៀត​ថា​ ​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ចំនួន​លក់​ធ្លាក់ចុះ​នេះ​ ​គឺ​មកពី​បញ្ហា​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​ផ្ទុះឡើង​នៅ​ចិន​ ​និង​បញ្ហា​មួយទៀត​ ​គឺ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ទាំងអស់​បាន​ពន្យារពេល​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ម៉ូដែល​ថ្មីៗ​ ​ទើប​ធ្វើ​ឱ្យ​អ្នកប្រើប្រាស់​ត្រូវ​រង់ចាំ​ ​ខណៈ​តួលេខ​លក់​ស្មា​ត​ហ្វូ​ន​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​មាន​ចំនួន​២​៥​.​៣​លាន​គ្រឿង​ ​។​

ទោះជាយ៉ាងណា​ ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ក្នុងស្រុក​ ​និង​ក្រៅ​ស្រុក​ទាំងអស់​បាន​រំពឹង​ថា​ ​ទី​ផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ចិន​នឹង​កើន​ឡើងវិញ​នៅ​ឆ្នាំ​២​០​២​១​នេះ​ ​ខណៈ​ស្មា​ត​ហ្វូ​ន​ម៉ូដែល​ថ្មីៗ​ត្រូវ​បាន​ប្រកាស​បង្ហាញ​ ​ជាពិសេស​គឺ​ភ្ជាប់​មក​នូវ​បច្ចេកវិទ្យា​ 5​G​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner