​ទីបំផុត​! ​តុលាការកំពូល​ឲ្យ​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​ផាក​ ​គុន​ហេ​ ​ជាប់គុក​២​០​ឆ្នាំ

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ BBC ​បាន​ចេញផ្សាយ​ ​នៅ​ថ្ងៃ​ទី​១​៥​ ​មករា​ ​២​០​២​១​នេះ​ថា​ ​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ ​បាន​បដិសេធ​ការ​ប្តឹងឧទ្ធរណ៍​ ​ដោយ​រក្សាទុក​ជា​បានការ​ដដែល​ ​នូវ​ការ​កាត់ទោស​ដាក់​ពន្ធ​នាគា​រ​ ​២​០​ឆ្នាំ​ ​លើ​អតីត​ប្រធានាធិបតី​លោកស្រី​ ​Park​ ​G​e​un-​h​y​e​ ​វ័យ​ ​៦​៨​ឆ្នាំ​ ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ​មាន​ទោសកំហុស​ពី​បទ​រំលោភ​អំណាច​ ​និង​ពុករលួយ​។​

​ការ​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​រក្សាទុក​ជា​បានការ​នូវ​ទោស​ជាប់ពន្ធនាគារ​ ​ដែល​ត្រូវ​បាន​បន្ធូរបន្ថយ​មក​នៅ​ត្រឹម​ ​២​០​ឆ្នាំ​ ​កាលពី​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​ខណៈ​លោកស្រី​ ​Park​ ​ដំបូង​ឡើយ​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធ​នាគា​រ​ ​៣​០​ឆ្នាំ​។​

តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ក៏បាន​រក្សាទុក​ការ​ពិន័យ​ជា​ប្រាក់​ ​១​៨​ពាន់​លាន​វ៉ុ​ន​ ​ឬ​ស្មើនឹង​ ​១​៧​លាន​ដុល្លារ​អាមេរិក​ផង​ដែរ​ ​ខណៈ​កាលពី​ដំបូង​លោកស្រី​អតីត​ប្រធានាធិបតី​រូប​នេះ​ ​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ ​២​០​ពាន់​លាន​វ៉ុ​ន​។​ ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ ​គឺជា​សាលក្រម​ចុងក្រោយ​ ​និង​បិទផ្លូវ​តវ៉ា​ ​នៅ​ក្នុង​សំណុំរឿង​ពុករលួយ​របស់​លោកស្រី​ ​Park​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner