មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
ធី ដា

នៅថ្ងៃទី១៤មករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍តាមបណ្តាគោលដៅ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានដាក់បទបញ្ជា ដល់កងកម្លាំង គ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ ល្បាត ត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនចូលមកមិនបានធ្វើចត្តាឡីស័កដាច់ខាតគ្រប់បណ្តាគោលដៅដែលបានកំណត់ដាច់ខាត។

លោកមេបញ្ជាការកងពល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដល់កងកម្លាំងជួរមុខដែលកំពុងបំពេញបេសកកម្មប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះទប់ស្កាត់ ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ពិសេសលោកអំពាវនាវឲ្យកងទ័ពត្រូវពាក់អាវរងារដែលជាអំណោយរបស់សម្តចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឲ្យបានគ្រប់ៗគ្នាដើម្បីការពារសុខ ដើម្បីការងារពីជំងឺ គ្រាដែលអាកាសធាតុចុះត្រជាក់ខ្លាំង។

លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អាជីវករ និងប្រជាពលរដ្ឋ នៅជិតព្រំដែន ដែលតែងតែយកចិត្តទុកដាក់និងលើកទឹកចិត្ត ដល់កងកម្លាំង បាននាំយកនូវគ្រឿងឧបភោគបរិភោគ ម៉ាស អាល់កុល និងជែល សម្រាប់កងកម្លាំងកំពុងប្រតិបត្តិការ ដើម្បីការពារប្រជាជន និងជាតិមាតុភូមិ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner