កិច្ចប្រជុំរត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវ និងជនកីឡាឆ្នាំសិក្សា២០១៩-២០២០ និងលើកទិសដៅការងារឆ្នាំសិក្សា២០២០-២០២១

កិច្ចប្រជុំរត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៩-២០២០និងលើកទិសដៅការងារឆ្នាំសិក្សា២០២០-២០២១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកដ្ឋានដែលពាក់ព័ន្ធមួយចំនួន។

ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថាៈ នេះគឺជាខួបមួយឆ្នាំហើយនៃកូវីដ-១៩ ដូចច្នេះការរៀបចំសន្និបាតលើកនេះ យើងមានគោលដៅអនុវត្តទៅតាមអ្វី ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី លោកបានផ្តល់អនុសាសាន៍ នៅក្នុងការបើកបវេសនកាលក្នុងថ្ងៃទី១១ ខែមករា កន្លងមកនេះ។

កិច្ចប្រជុំថ្ងៃនេះយើងពិភាក្សាលំអិតទៅការកំណត់ពេលវេលា ទីកន្លែង និងកំណត់អ្នកចូលរួម និងតភ្ជាប់តាមប្រពន្ធ័អនឡាញជាដើម។ នៅក្នុងកិច្ចប្រជុំនេះក៏បានពិភាក្សាលំអិតទៅលើការរៀបចំឯកសារគន្លងជាថ្មីក្នុងវិស័អប់រំដែលមាសសមាសភាពចំនួន៣គឺៈ១.ការអនុវត្តកម្មវិធីសិក្សាពង្រួញ ដែបានពីភាក្សាអនុម័តរួចហើយ តែយើងត្រូវពិនិត្យមើលការអនុវត្តជាក់ស្តែង។ ២.គឺការអប់រំឌីជីថល ដែលយើងបានកំពុងធ្វើ។ ៣.គឺសុវត្ថិភាពសិក្សា ដែលយើងបានផ្សព្វផ្សាយជាផ្លូវការនូវឯកសារណែនាំស្តីពីការដំណើការគ្រឹៈស្ថានសិក្សាប្រកបដោយសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ដោយឡែកឆ្នាំនេះមានលក្ខណៈខុសផ្លែកពីឆ្នាំកន្លងទៅ ដោយនៅតាមរាជធានី – ខេត្តរៀបចំសន្និបាតក្រោយថ្នាក់ជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់ជាអនុសាសន៍ផងដែរក្នុងការរៀបចំឯកសារនិងប្រធាបបទមិនចាំបាច់ប្រើពេលយូរទេពីព្រោះប្រធានបទប្រហាក់ប្រហែលឆ្នាំទៅ ដោយគ្រាន់តែធ្វើបច្ចុប្បន្នភាពជាការងាយស្រួល៕ ដោយ រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner